ទេសភាពស្អាតដល់ហើយ!! ស្ងាត់ៗ ឧកញ៉ា ឌួង ឆាយ នាំភរិយា និងកូន ទៅលំហែកាយ ដល់ខេត្តមណ្ឌលគិរី បាត់ ថែមទាំងបានទៅដល់សួនសត្វអូទ្រីស ទៀត (មានវីដេអូ)

មហាជនភាគច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន ឧកញ៉ា ឌួង ឆាយ នោះ។ ក្រៅពីមុខជំនួញ ដែលលោកកំពុងទទួលបានជោគជ័យខ្លាំង លោកក៏ត្រូវបានមហាជនទូទៅ តែងតែហៅលោកថា ជា ឧកញ៉ា ចិត្តធម៌ផងដែរ ព្រោះគេ តែងតែឃើញ លោកបានចូលរួម ក្នុងកិច្ចការមនុស្សធម៌ មិនដែលដាច់ឡើយ ដោយកើតចេញពីទឹកចិត្តរបស់លោកពិតៗ ជាពិសេសនោះ អ្នកដែលត្រូវការជំនួយជាចាំបាច់។


ក្រៅពីនោះ លោកក៏បានផ្តល់ភាពកក់ក្តៅ ស្និតស្នាល ប្រកបដោយក្តីស្រឡាញ់ ជូនក្រុមគ្រួសារផងដែរ។ ជាក់ស្តែងកាលពីម្សិលមិញនេះ នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០ លោក បាននាំភរិយា ព្រមទាំងកូនជាទីស្រឡាញ់ ទៅលំហែកាយ ដល់ខេត្តមណ្ឌលគិរី ជាលើកដំបូងសម្រាប់លោក និងភរិយា ព្រមទាំងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញជូន អ្នកគាំទ្ររបស់ខ្លួន


ក្នុងនោះលោកបានជិះរថយន្ត និងម៉ូតូទំនើប មើលទេសភាពស្អាតៗ គួរឲ្យទាក់ទាញនៅក្នុងខេត្តនេះ ព្រមទាំងបានទៅដល់ទឹកជ្រោះប៊ូស្រា និង សួនសត្វអូទ្រីស ផងដែរ មើលទៅទេសភាពនៅទីនោះ ពិតជាមានអារម្មណ៍ស្រស់ស្រាយជាខ្លាំង ដល់ថ្នាក់ធ្វើឲ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply