S-400រុស្សុី ត្រាំឲ្យសូន្យ!! SR-71 អាមេរិកល្បឿនលឿនជាងគេបំផុត(3528km/h)ក្នុងពិភពលោក,លឿនជាងសំឡេង៣ដង,​ ខណៈមីស៊ីលចិន​បានត្រឹមហិតផ្សែងពីក្រោយ​..(មានវីដេអូ)

SR-71 ជាយន្តហោះដែលមានល្បឿនលឿនជាងគេបំផុត(3528km/h)ក្នុងពិភពលោកដោយលឿនជាងសំឡេង3ដង​ និង​ មីស៊ីល​មិនអាចតាមទាន់​។ គេប្រេីវាដេីម្បីឈ្លបបការណ៍​ តែសោកស្តាយវាត្រូវបានបោះបង់​ ដែលជំនួសដោយការឈ្លបការណ៍តាមរយ:ផ្កាយរណប​វិញ ។

មូលហេតុដែលគេបង្កេីតវាឡេីង​ គឺដោយសារក្នុងសង្រ្គាមត្រជាក់នៅថ្ងៃទី01ខែ05ឆ្នាំ1960​ យន្តហោះ​ឈ្លបការណ៍​U-2របស់សហរដ្ឋអាមេរិច​ដែលបេីកលេីដែនអាកាសសហភាពសូវៀត​ ត្រូវបានសូវៀតប្រេីមុីស៊ីលបាញ់ទម្លាក់​ ហេីយវាក៏ជាចំណុចខ្វះខាតមួយដែលអាមេរិចត្រូវកែ​ដេីម្បីជោគជ័យឈ្លបការណ៍លេីទឹកដីសូវៀត នោះគឺអាមេរិចសម្រេចបង្កេីតយន្តហោះSR-71នេះ​ ដោយសហរដ្ឋអាមេរិច​បានប្រេីប្រាស់SR-71នេះយះពេលជិត2ទស្សវត្សរ៍​ត្រឹម1998 ។

តាមរយៈ​Lockheed Martinដែលលោកជាអ្នកស្រាវជ្រាវនៅឧស្សាហកម្មអាកាសចរណ៍Kelly​ ,​យន្តហោះ​SR-71ជាយន្តហោះដែលត្រូវបានបង្កេីតជោគជ័យនៅឆ្នាំ1966ដោយមានល្បឿនលឿនជាងគេបំផុតមកដល់បច្ចុប្បន្ន​ និងអាចហោះកម្ពស់ខ្ពស់បំផុត7 000ទៅ8 500 feet​ ហេីយលឿនជាងសំឡេង3ដង​ អាចគេចមុីស៊ីលសត្រូវយ៉ាងងាយ​ ។

នៅពេលនោះវាត្រូវបានផលិតចំនួន32គ្រឿង​ តែ13គ្រឿងមានបញ្ហាគ្រោះថ្នាក់​ ដែលមិនមែនជាការវាយប្រហាររបស់សត្រូវឡេីយ​ ។ នៅពេលយន្តហោះត្រូវបានហោះ​ អាកាសយានិក​មេីលតាមកញ្ចក់ខាងមុខអាចឃេីញភាពកោងរបស់ភពផែនដី45ដឺក្រដោយមួយជំហៀងភ្លឺ​ និង​ មួយជំហៀងទៀតងងឹត​ ។

ចំណែកលោកColonel Richard Grahamដែលជាអតីតអកាសយានិក​យន្តហោះ​SR-71នេះ លោកបាននិយាយថា​ យន្តហោះ​នេះត្រូវបានបង្កេីតដោយលោហះTitanium​ ខណៈ​យន្តហោះ​ដទៃបង្កេីតឡេីងដោយអាលុយមីញ៉ូម​ ដោយសារTitaniumមិនអាចរលាយក្នុុងល្បឿនលឿនឡេីយ​។

អំឡុងពេលហោះក្នុងល្បឿនលឿន​ជាងសំឡេង3ដង​ នោះខាងក្នុង​ និង​ ខាងក្រៅយន្តហោះបង្កេីតកម្តៅខ្លាំង​ ដោយសារកម្លាំងគគិចនឹងខ្សល់​ ដូច្នេះអាកាសយានិកត្រូវបំពាក់ខោអាវសម្ពាធការពារ​ និង​ វ៉ែនតា​ម្យ៉ាងដែលការពារមិនឱ្យខូចភ្នែក​ ឬ​ អាចរលាយគ្រាប់ភ្នែក​ ។

គួរឱ្យសោកស្តាយយន្តហោះSR-71នេះត្រូវបានសហរដ្ឋអាមេរិចបោះបង់នៅឆ្នាំ1998ដោយយសារបច្ចេកវិទ្យាផ្កាយរណបកាន់តែទំនេីប​ និង​ ខ្លាំងដែលអាចសេីបការណ៍យ៉ាងមានសុវត្តិភាព​ និង​មិនគ្រោះថ្នាក់​ដូចយន្តហោះ ៕ ប្រភព MY BUZZ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply