ដែលកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ មានអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបណ្ដាលធ្វើឲ្យមនុស្សចំនួន ៤នាក់ ស្លា ប់ បាត់បង់ជីវិត និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។
អ្នកស្លាប់ទាំង៤នាក់ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់ ទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ) ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ) ទី៣៖ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤៖ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ) ត្រូវបានយកចេញពីគំនរផេះ និងយកទៅ
ប្រារព្ធពិធីបុណ្យ តាមប្រពៃណីពុទ្ធសាសនា នៅវត្តស្ទឹងមានជ័យ។
ទន្ទឹមនឹងនេះដែរ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ អ្នកស្រី ទ្រី ដាណា ក៏បានចូលបច្ច័យថវិកាមួយចំនួន ជូនទៅដល់ក្រុមគ្រួសាររងគ្រោះ ក្នុងសោកដកម្មខាងលើ និងបានសរសេរប្រាប់ឱ្យដឹងថា៖”គាត់បាត់បង់ទាំងទ្រព្យសម្បត្តិ បាត់បង់កូន និងមនុស្សជាទីស្រលាញ់
អ្វីដែលពួកគាត់ត្រូវការខ្លាំងបំផុតពេលនេះ គឺកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ឃើញមានអ្នកស្លា ប់ ដល់ទៅ៤នាក់ កូនម្ចាស់ផ្ទះ២នាក់ នោងកម្មករនៅកន្លែងនោះ ២នាក់។
ខ្ញុំសូមចូលរួមរំលែកទុក្ខក្នុងម្នាក់ ៥០០ដុល្លារ (២,០០០ដុល្លារ) ហើយក៏សូមឱ្យពួកគាត់ទៅបានស្ងប់សុខ។ សូមគ្រប់គ្នា ជួយផ្ដល់កម្លាំងចិត្តដល់ពួកគាត់ផង នេះជាអ្វីដែលយើងអាចធ្វើបាន”។