វីរះបុរសពិតៗ បងប្រុសម្នាក់នេះហើយ ដែលបានប្រថុយអាយុជីវិត ចូលទៅយកប្អូនស្រីក្នុងអគ្គីភ័យ ផ្ទុះហ្គាសកាលពីម្សិលមិញនេះ…(មានវីដេអូ)

ភ្នំពេញ ៖ ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលពិតជាបានធ្វើឲ្យមហាជន​ មានការអាណិតខ្លោចចិត្តជាខ្លាំង។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chum Bandith បានបង្ហោះសារឲ្យដឹងថា “អរគុណនៅសេចក្តីក្លាហ៊ានរបស់សម្លាញ់ដែលបានប្រថុយអាយុជីវិតចូលទៅយក ប្អូនរបស់មិត្តភក្ត័ក្នុងអគ្គីភយ័ ផ្ទះលក់ហ្គាស ដែលជាអកុសលក្មួយស្រីបានស្លា ប់នៅពេលដែលជួយបាន …. Hero”។


សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលស្លា ប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤ ៖ ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)៕


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply