នៅតែខ្លាំង! អាយុ ៥០ឆ្នាំហើយតែ Tony Jaa នៅតែមានសម្រស់ចាំ អ្វីដែលពិសេសនោះគឺ…

Tony Jaa គឺជាតារាសម្តែងបែបក្បាច់គុណ របស់ប្រទេសថៃ ដែលធ្លាប់បង្ហាញវត្តមានជាច្រើនដងរួចមកហើយនៅក្នុងភាពយន្តមិនថានៅក្នុងស្រុកឬ នៅក្រៅស្រុក ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនទស្សនិកជនមហាជនទាំងពួង។

ជាការពិតណាស់ តារាប្រុសរូបនេះបានចូលក្នុងវិស័យសិល្បៈ២៦ឆ្នាំមកហើយ ពោលគឺតាំងឆ្នាំ១៩៩៤ មកម្ល៉េះ ដោយលោកបានចូលរួមសម្តែងនៅក្នុងភាពយន្តថៃជាប្រភេទវាយតប់ ដែលមានចំណងជើងថា Spirited Killer ជាមួយតារាសម្តែងល្បីៗផ្សេងទៀតផងដែរ។

ដោយឡែក ទោះបីជាពេលវេលាដើរទៅមុខលឿនយ៉ាងណាក្តី ប៉ុន្តែបើក្រឡេកទៅមើលតារាប្រុស Tony Jaa វិញគឺមានអាយុ៤៤ឆ្នាំទៅហើយ ប៉ុន្តែហាក់បីដូចជាមិនមានអ្វីប្រែប្រួលទាល់តែសោះដោយរូបរាងរបស់គាត់គឺនៅតែមានភាពស្វាហាប់ សង្ហា សាចដុំធំៗដដែល រីឯសាច់មុខរបស់គាត់ គឺមានសភាពម៉ត់ខៃរលោង មិនសូវជាមានស្មាមជ្រើវជ្រួញច្រើននោះទេ។

ក្រោយបានឃើញដូច្នេះរួចមក មហាជនជាច្រើនបានបញ្ចេញមតិជាច្រើន ដែលភាគច្រើនបាននិយាយសរសើរតារាប្រុសរូបនេះថា ជាមនុស្សសាច់ចាំ មិនឆាប់ចាស់ គួបផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណជាប្រចាំដែលធ្វើឲ្យគាត់មានសាច់ឈាមស្រស់ថ្លា មិនចាញ់ក្មេងអាយុ២០នោះឡើយ៕

Leave a Reply