លោកឧកញ៉ា ស្រី ចាន់ថន គេងមិនលក់បក់មិនល្ហើយ អាណិតគ្រួសារជនរងគ្រោះ ដោយសារផ្ទុះហ្គាស សន្យាថានឹងជួយលោកពូរងគ្រោះ ដើម្បី…

ភ្នំពេញ ៖ ដូចបងប្អូនជាច្រើនបានជ្រាបហើយថា​ នៅកាលពីម្សិលមិញនេះមានករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។


ក្រោយពីហេតុការណ៍បានកើតឡើង ធ្វើឲ្យលោកពូ ដែលជាម្ចាស់រូបនោះ ពិតជាកំសត់ខ្លាំងណាស់ ផ្ទះក៏ឆេះអស់ ហើយកូនក៏ត្រូវទទួលមរណភាពទៀត។ បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះហើយនោះ ធ្វើឲ្យចិត្តលោកឧកញ៉ា ចិត្តធម៏ ស្រី ចាន់ថន ដែលពុកម៉ែបងប្អូនបានស្គាល់ ពិតជាមានអារម្មណ៍រន្ធ ត់ចិត្តជាខ្លាំង ព្រោះពេលនេះគាត់រស់នៅវេទនាណាស់ នៅសល់តែមួយចង្កេះជាប់ខ្លួន អ្វីក៏ដែរ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ឧកញ៉ាស្រី ចាន់ថន បានលើកឡើងថា “ខ្ញុំនឹងជួយលោកពូ តាមតែអ្វីដែលខ្ញុំធ្វើអោយបាន ដើម្បីក្តីសង្ឃឹមជីវិតលោកពូបន្តទៅទៀត លោកពូអាចទំនាក់ទំនងមកខ្ញុំបាន “។


សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលស្លា ប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤ ៖ ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)៕

Leave a Reply