ធ្លាប់តែឃើញ វ៉ាន់ វល័ក្ខ លេងខ្លួនបែបសិចស៊ី តែពេលស្លៀកឈុតកូនក្រមុំពិតស្អាតប្លែក…

ជារឿយៗគេតែងឃើញតារាសម្តែងរូបស្រស់ វ៉ាន់ វល័ក្ខ បង្ហាញសម្រស់ក្នុងឈុតសិចស៊ីដោយនាងបង្អួតសម្រស់ដើមទ្រូង និង សាច់សខ្ចីដូចបណ្តូលចេក តែថ្មីៗនេះ វ៉ាន់ វល័ក្ខ បានបង្ហាញរូបរាងក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ ឃើញថាសមសួនទាក់ភ្នែកណាស់ ។


មានការចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលឃើញតារាសម្តែង វ៉ាន់ វល័ក្ខ ស្លៀកឈុតកូនក្រមុំបែបនេះ ក្នុងនោះក៏មានការសរសើរស្ទើរគ្រប់គ្នាពីសម្រស់របស់ស្រីស្អាតម្នាក់នេះផងដែរ ។ សម្រាប់ឈុតកូនក្រមុំមួយឈុតនេះគឺនាងស្លៀកនៅក្នុងការថតស្ប៉តសម្អាងការមួយរបស់តារាសម្តែង ឌី សូនីត្តា ។


ចុងក្រោយនេះ វ៉ាន់ វល័ក្ខ អ៊ុនអៀរខ្លាំងណាស់ នាងក្តោបបាននូវការសម្តែងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់គ្នា តែយ៉ាងណាភាគច្រើននាងក្តោបតំណែងជាតួកាចឆ្នាសឆ្នើម និង ឡូយឆាយ ដែលមិនមែនជាតួឯកឡើយ ។

. . . 100vw, 960px" />
មួយរយៈមុននេះ វ៉ាន់ វល័ក្ខ បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិរួមអាជីពមានការចាប់អារម្មណ៍ និង បើកភ្នែកធំៗស្ទើរគ្រប់គ្នានៅពេលដែលនាងបានបង្ហាញសមាជិកថ្មីគ្រាក់ៗក្នុងកំឡុងពេលស្ថានភាពសេដ្ឋកិច្ចមិនសូវប្រសើរ ជាពិសេសតារាៗជាច្រើនបានត្អូញពីការបាត់បង់ប្រាក់ចំណូលនោះ ។


សមាជិកថ្មីនោះ មានដូចជាផ្ទះវីឡាកំពុងសាងសង់នៅបុរីអ័រគីដេ ដែលនាងបានទិញក្នុងតម្លៃ ៤០ ម៉ឺនដុល្លារ និង រថយន្តទំនើបឡិចស៊ីស ៥៧០ ស៊េរីឆ្នាំ ២០២១ ដែលនាងទើបនឹងកុម្ម៉ង់បានកាលពីប៉ុន្មានថ្ងៃមុននេះ ក្នុងតម្លៃប្រមាណជា ២៣ ម៉ឺនដុល្លារ ៕

Leave a Reply