សូមមេត្តាជួយគ្រួសារគាត់ផង! មានជនរងគ្រោះជាច្រើននាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងករណីផ្ទុះហ្គាស ត្រូវការជំនួយជាបន្ទាន់…

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្ករ ត្នោត បានបង្ហោះសារថា “ពាក្យចាស់ពោលថាស៊ូលិចទូកកណ្តាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ វាជាការពិតណាស់ពិតជាសោកនាដកម្មដ៏ធ្ងន់ធ្ ងរសំរាប់គ្រួសារតូច១នេះ។

ក្មួយប្រុសជាកូនសិស្សថ្នាក់ទី១១ដែលកំពុងត្រៀមប្រលងឡើងថ្នាក់ទី១២នៅប៉ុន្មានថ្ងៃខាងមុខនេះ ក្មួយបានបញ្ចាក់ថាគ្រួសារក្មួយនៅក្នុងផ្ទះទាំងអស់​គ្នា ទើបពេលមានករណីផ្ទុះហ្គាសទ្រង់ទ្រាយធំ​ បង្កជាអគ្គីភ័យយ៉ាងខ្លាំង​ឆេះជិត២ម៉ោង

បណ្តាលអោយគ្រួសារក្មួយបានបាត់បង់ទាំងអស់ហើយ ផ្ទះសំបែង ទ្រព្យសម្បត្តិ និងបានស្ លាប់់មនុស្ស៤នាក់ រីឯកម្មករ២នាក់ទៀតនិងឪពុកម្តាយក្មួយ ក៏ដូចជាក្មួយប្រុសកំពុងរងរបួស ឥលូវកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ស្របពេលនេះក្មួយប្រុសសុំលើកម្រាមដៃ១០សុំក្តីអាណិតមេត្តាពីបណ្តាលញាតិមិត្តបងប្អូនទាំងអស់ សុំមេត្តាជួយគ្រួសារក្មួយផង។ គួរបញ្ចាក់ថា ​៖​ នៅវេលាម៉ោង ១៦:៣០​ នាទីល្ងាច ថៃ្ងសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ឯកស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ មាន​ករណី​អគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះបញ្ចូលហ្គាស ស្ថិតតាមបណ្តោយផ្លូលេខ៦៣ ក្រុមទី៧៦ ភូមិ១២ សង្កាត់ ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។

នាងខ្ញុំជំនួសមុខដល់ក្រុមគ្រួសាររបស់ក្មួយប្រុសសុំអោនកាយគោរពសុំក្តីមេត្តាពីសប្បុរសជនទាំងអស់ទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយក្រុមគ្រួសារក្មួយប្រុសផង។ ទំនាក់ទំនងបានតាមលេខ 015 398 399 / 076 822 9999 ឬអាចវេរថវិការតាមលេខ អាខោនABA000207197 Phal mealeaphal”។

Leave a Reply