សូមចូលរួមរំលែកទុក្ខ…លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន តារាសម្ដែងជើងចាស់ពេលនេះលោកបានទទួលមរណភាពហើយ

មុននេះបន្តិច យោងតាមគណនីហ្វេសប៊ុក របស់តារាចម្រៀង ណុប បាយ៉ារិទ្ធបានអោយដឹងថា តារាសម្តែងជើងចាស់ម្នាក់គឺលោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ

ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ត្រូវបានបាត់បង់ជីវិតទៅហើយដោយលោកបានសរសេរបញ្ចាក់ថា៖ សូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន

ជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង ។

ហើយក៍មានស្នាដៃជាច្រើនទៀតដែលលោកតាបានបន្សល់ទុក ។ ក្នុងនោះដែរ លោកតាក៍បានសម្តែងភពយន្តដែលខ្ញុំបាទធ្លាប់សម្តែងគឺ

រឿង «ភូមិគ្រឹះចម្លែក» និងនៅក្នុងMVបទចម្រៀងរបស់ខ្ញុំ «យើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា» សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ 🙏🏻🙏🏻🙏🏻💐៕

Leave a Reply