ទិដ្ឋភាពព្រះបរមរាជវាំងនាពេលរាត្រី រំលេចភ្លើងពណ៌ចម្រុះ ល្អល្អះស្រស់ស្អាតណាស់!

ព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ឬ ព្រះបរមរាជវាំងចតុមុខមង្គល គឺជាព្រះរាជវាំងដែលជាទីប្រថាប់នៃព្រះមហាក្សត្រខ្មែរ តាំងតែរជ្ជកាលព្រះបាទនរោត្តម ព្រហ្មបរិរក្សបរមរាមាទេវតា រហូតរជ្ជកាលបច្ចុប្បន្នគឺ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។


ព្រះបរមរាជវាំងមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្បែរចំណុចប្រសព្វនៃទន្លេធំទាំងបួនដែលគេហៅថាទន្លេចតុមុខ ដែលនេះគឺជាលក្ខណៈពិសេសនៃព្រះបរមរាជវាំងខ្មែរ ហើយក៏ជាបុព្វហេតុដែលគេប្រសិទ្ធនាមព្រះបរមរាជវាំងនេះថា ព្រះបរមរាជវាំងចតុមុខមង្គលផងដែ ។


ដោយឡែកថ្ងៃនេះ តាមរយៈការបង្ហោះដ៏ខ្ពង់ខ្ពស់ពីផេកហ្វេសប៊ុកនៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានបង្ហាញពីទិដ្ឋភាពរួមក្នុងព្រះបរមរាជវាំងជាមួយការរំលេចភ្លើងពណ៌នាពេលរាត្រីយ៉ាងល្អល្អះ និង វិសេសវិសាលបំផុត ដែលមានប្រជារាស្ត្រខ្មែរមួយចំនួនធំកម្របានឃើញពីមុន ។


តោះ! កុំឱ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពរួមខ្លះៗនៃព្រះបរមរាជវាំងចតុមុខមង្គលរបស់ក្រុងកម្ពុជានាពេលរាត្រី ដែលប្រកបទៅដោយសម្រស់ភ្លើងពណ៌ដ៏ល្អល្អះឥតបី ទាំងអស់គ្នា ៖

Leave a Reply