មិនទុកយូរ! ស្វាមីរបស់ថៅកែពេជ្រ ទ្រី ដាណា ហៅពូម៉ៅ​ ប្រតិកម្មខ្លាំងៗលើប្អូនស្រីបង្កើតរបស់ភរិយាយលោក​​ ដោយលោកបោះសម្តីថា… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា កាលម្សិលមិញវីដេអូរបស់នារីម្នាក់ ដែលគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់ថៅកែពេជ្រ ទ្រី ដាណា ដែលមានឈ្មោះថា ទ្រី សុផានិត បានចេញវីដេអូរិះគន់ និងនិយាយមើលងាយបងស្រីរបស់ខ្លួន ព្រមទាំងមានប្រើពាក្យមិនពិរោះស្តាប់ថែមទៀត


ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងចេញមតិថា រឿងបងប្អូនមិនគួរណាយកមកហែកហួរបែបនេះទេ ហើយអ្នកខ្លះថាព្រលឹងឪពុកម្តាយនៅមិនស្ងប់ទេ​ដែលឃើញបងប្អូនឈ្មោះគ្នាបែបនេះ។


ក្នុងនោះដែរ នៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា ក៏បានបង្ហោះប្រតិកម្មចំពោះបញ្ហានេះ ដោយនិយាយយ៉ាងថ្លៃថ្នូរថា: គិតទៅមនុស្សអីលូវនេះសាហាវពេកហើយ​ ដោយសារចង់ល្បីអ្វីក៏ហ៊ានធ្វើ​ ទាំងបំពានអ្នកដ៏ទៃតែខ្ញុំសុំប្រាប់បងប្អូនថា​


ការអត់ធ្មតរបស់មនុស្សមាន​ ព្រុំដែនកំណត់​ ពេលដែលទ្រាំលែងបាន​ ហើយមនុស្សដូចខ្ញុំសុំយកច្បាប់ប្រទេសមកដោះស្រាយ​ ជួបគ្នាឆាប់ៗនេះនៅក្រសួង​ ហើយខ្ញុំក៏សង្ឃឹមទុកមុនថាច្បាប់និងជួយសោះស្រាយរកយុតិធម៌អោយខ្ញុំបាន។ ចំនែកឯស្វាមីរបស់ថៅកែពេជ្រ ទ្រី ដាណា ក៏បានប្រតិកម្មក្នុងវីដេអូដេលពួកគាត់បាន Live កាលពីយប់មិញ


ដោយស្វាមីរបស់លោកស្រី ទ្រី ដាណា បាននិយាយថា បើយើងល្អ យើងមិនយកគេមករិះគន់ដើម្បីឡើង view នោះទេ មកពីខ្លួននិយាយខុស បានគេប្លឹង គេប្តឹងព្រោះគេដឹងថាគេមានចំនុចឈ្នះ ហើយគាត់ និងភរិយារវល់ណាស់ គ្មានអ្នកណាចង់ទៅប្តឹងអីនោះទេ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply