លោកជំទាវ អ៊ូធីតាពៅ ក៏មានអារម្មណ៍មួយនេះដែរ បន្ទាប់ពីបានឃើញ អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ ឯមូលហេតុបណ្តាលអោយឆេះគឺមកពី….

ភ្នំពេញ៖ អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានស.ម្លា.ប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ នេះបើតាមការឲ្យដឹងពី លោក


វរេសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ យ៉ាងណាមិញបន្ទាប់ពីបានឃើញហេតុការណ៍មួយនេះហើយធ្វើឲ្យភរិយារបស់លោកឯកឧត្តម គួច ចំរើន គឺ


លោកជំទាវ អ៊ូធីតាពៅ បានបង្ហាញអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងចំពោះហេតុការណ៍អាក្រក់មួយនេះ និងសារដ៏ក្រៀមក្រំមួយឃ្លាផងដែរថា ៖ « នាងខ្ញុំ ក្នុងនាមម្តាយមួយរូប ប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមចូលរួមរំលែកទុក្ខ និង


សោកស្តាយបំផុតចំពោះការបាត់ជីវិតនិងរងរបួសធ្ងន់ ក្នុងករណីភ្លើងឆេះក្នុងខណ្ឌដូនពេញថ្ងៃនេះ។ ហើយក៏សូមសរសើរនិងគុណ ព្រមទាំងលើកក៉លាំងចិត្តដល់បងប្អូនក្រុមពន្លត់អគ្គីភយ័ និងអជ្ញាធរពាក់ពន្ធ័
. . . />


គ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងពន្លត់ភ្លើងបានទាន់ពេលវេលាទន់ស្កាត់ការរីករាលដាលនៃអណ្តាតភ្លើងកុំអោយឆាបឆេះបន្ត » ។ គួរបញ្ចក់ផងដែរថា៖ខណៈមូលហេតុ បណ្ដាលមកពីផ្សាអេឡិចត្រិចធុងហ្គាស ធ្វើផ្ទុះធុងហ្គាសបង្កជាអគ្គិភ័យតែម្ដង៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply