ពិតជាកម្រឃើញណាស់ ! ចំថ្ងៃខួបកំណើត កូនប្រុសពៅ ថៅកែហាងពេជ្រ បង្ហោះរូបភាពមួយសន្លឹកនេះ ពោរពេញដោយភាពកក់ក្តៅ និងសុភមង្គល ព្រមទាំងភ្ជាប់សារដ៏មានន័យមួយឃ្លាថា…

លោកស្រី ទ្រី ដាណា គឺថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។


ទោះរវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី និងស្វាមី តែងតែនាំគ្នា ទៅលំហែកាយ បង្ហាញភាពផ្អែមល្ហែម នៅតាមដំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្តិតយករូបភាពស្អាតៗ ជាច្រើនសន្លឹក ដែលថត ជាមួយស្វាមី មកបង្ហាញប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ។


ហើយកាលពីកន្លងទៅថ្មីៗនេះ លោកស្រី បានថតរូបជុំគ្នាជាមួយស្វាមី និងកូនជាទីស្រឡាញ់ មើលទៅពិតជាមានសុភមង្គលណាស់ ព្រមទាំងបានភ្ជាប់សារដ៏មានន័យ និងគួរឲ្យចាប់អារម្មណ៍មួយថា ៖ “នេះជារូបភាពដែលបុគ្គលគ្រប់រូប ចង់បាន ទោះជាមាន ឬក្រ ក៏ចង់អោយមានការជួបជុំ ជូនពរ បងប្អូនទាំងអស់ អោយមានសេចក្តីសុខគ្រប់ៗគ្នា”។


ចំណែកនៅថ្ងៃទី ១៩ ខែកក្កដា​ ឆ្នាំ ២០២០ នេះ ចំថ្ងៃខួបកំណើតកូនប្រុសរបស់ខ្លួន លោកស្រី ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះសប្បាយរីករាយណាស់​ ខួបកំណេីតកូនប្រុសពៅ​ គំរាប់3ឆ្នាំ ម៉ាក់សូមជូនពរកូនអោយមានសុខភាពល្អ​ អាយុវែង ប្រាថ្ញា​ ឆ្លាតវៃ​ អនាគតល្អ​ និងធំឡេីង​ កូនអោយក្លាយទៅជាមនុស្សល្អ​ ស្មោះត្រង់​ ទំនួលខុសត្រូវ​ខ្ពស់​ ចេះជួយចែករំលែកដល់អ្នកផងទាំងពួង​ ហេីយនិងរក្សារនូវភាពថ្លៃថ្នូរ”។


លោកស្រី ក៏បានបង្ហោះរូបភាពមួយសន្លឹកទៀត ដោយអង្គុយញុាំបាយជុំគ្នា ជាលក្ខណៈគ្រួសារ ព្រមទាំងប្រាប់បន្ថែមថា “រីករាយបែបធម្មតាៗ គ្រួសារតូច”៕

Leave a Reply