ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីម្សិលមិញនេះមានករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។
យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា « គគីរលក់ទូរស័ព្ទដៃ កៀនស្វាយ » ដែលត្រូវជាសមាជិកគ្រួសាររបស់ស ព បានធ្វើការបង្ហោះសាររៀបរាប់យ៉ាងក្រៀមក្រំនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ « ករណី ផ្ទុះហ្គាស់ខាងក្រោយ វត្តកោះ ខណ្ឌដូនពេញ លេីវិថីត្រសក់ផ្អែម សាហាវ យ៉ាង រន្ធត់ គឺជាសោកនាថកម្មមួយដ៍ធំធេងសំរាប់គ្រួសារខ្ញុំ បណ្តាលអោយក្រុមគ្រួសាររបស់ខ្ញុំបាត់បង់ប្អូនប្រុសម្នាក់
ប្អូនស្រីម្នាក់ជាទីស្រលាញ់ កម្មករប្រុស2នាក់ នឹងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង ប្រសិនបើបងប្អូនញ្ញាតិមិត្តជិតឆ្ងាយចង់ចូលរួមរំលែកទុក្ខរបស់គ្រួសារខ្ញុំសូមទំនាក់ទំនងតាមលេខទូរសព្ទ 012 358 838/098 358 838 ABA 000674284 Phrak Sitha កម្មវិធីបុណ្យសពប្រារព្ធធ្វើនៅវត្តឬស្សីសាញ់ ខណ្ឌដង្កោ រាជធានីភ្នំពេញ » ។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលស្លា ប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤ ៖ ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖