ស្ងាត់ៗ តារាសម្តែង សឿ​ សុធារ៉ា​ ទៅទិញគ្រឿងអលង្ការ នៅហាងលោកស្រី ទ្រី ដាណា, សួរនាំចុះឡើង គាត់ប្រាប់ថា ពេញចិត្តខ្លាំង នូវរឿងមួយនេះ (មានវីដេអូ)

ប្រិយមិត្ត ប្រាកដជាបានជ្រាបហើយ កម្មវិធី សម្ពោធហាងមាសពេជ្រ ថ្មី និងចាប់រង្វាន់ របស់លោកស្រី ទ្រី ដាណា បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០១ ដល់ ០៧ ខែកក្កដា ឆ្នាំ ២០២០។


ក្នុងនោះ ក៏បានធ្វើឲ្យមហាជនទូទៅ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះ និយាយថា ពិតជាមិនធ្លាប់ឃើញពីមុនទេ មនុស្សច្រើនបែបនេះ ចូលមកទិញមាសពេជ្រ នោះ។


ព្រោះតែឃើញ នូវទង្វើរ សប្បុរសធម៌របស់លោកស្រី ទ្រី ដាណា កាលពីពេលកន្លងទៅ បានធ្វើឲ្យ តារាសម្តែង សឿ​ សុធារ៉ា​ ពេញចិត្តជាខ្លាំង ព្រមទាំងបានសម្រេចចិត្តមកទិញគ្រឿងអលង្ការ នៅហាងលោកស្រី ទ្រី ដាណា តែម្តង។


ក្នុងនោះ ហ្វេសប៊ុកផេក “ដាណាទ្រី ហាងមាសពេជ្រ – DanaTry Jewelry Store” បាន​បញ្ជាក់បន្ថែមថា “អរគុណបងស្រីស្អាត ដែលបានគាំទ្រហាងពេជ្រ​ ទ្រីដាណា ដាក់មួយឈុតធំតែម្តង​ ជាង5មុីនដុល្លា”។


ហ្វេសប៊ុកដដែលបានបន្តថា “សូមអរគុណដល់បងស្រីស្អាត​ សឿរ​ សុធារ៉ា​ ដែលបានគាំទ្រហាងមាសនិងពេជ្ររបស់ចែទ្រីដាណាសូមជូនពរបងយកទៅប្រើឱ្យហេងហេងណា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply