អស្ចារ្យបំផុត! វត្តមួយចំកណ្តាលទន្លេអាយុជាង ៧០០ ឆ្នាំ ឈរយ៉ាងរឹងមាំ ទោះទឹកជំនន់វាយប្រហារខ្លាំងយ៉ាងណា

ថ្មីៗនេះ នៅភាគខាងត្បូងប្រទេសចិនកំពុងតែរងគ្រោះជាទម្ងន់ ដោយសារតែគ្រោះទឹកជំនន់ដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហាក់កាន់តែធ្ងន់ធ្ងរទៅ ដោយបានបង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវជម្លៀសខ្លួន ព្រមទាំងធ្វើឱ្យគេហដ្ឋាន សំណង់អាគារ ហេដ្ឋារចនាសម្ព័ន គ្រប់ប្រភេទត្រូវដួលរលំ

ខូចខាចខ្ទេចខ្ទីអស់ទោះបីជាទឹកជំនន់បានវាយប្រហាតំបន់នេះខ្លាំងក្លាប៉ុណ្ណាក៏ដោយ មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយនោះគឺ វត្តមួយដែលនៅក្នុងទន្លេ Yangtze River នៅតែឈរយ៉ាងរឹងមាំ ដោយគ្មានខូចខាតបាក់រលំសូម្បីបន្តិច បង្កើតជាជំនឿយ៉ាងខ្លាំងចំពោះប្រជាជននៅក្នុងតំបន់នោះថា វត្តនេះពិតជាកន្លែងស័ក្តិសិទ្ធដែលនឹងជួយការពារពួកគេពីគ្រោះធម្មជាតិនានាឱ្យស្រាកស្រាន្តទៅបាន ។

នៅក្នុងវីដេអូដែលបានបង្ហោះចែកចាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២០ វត្តនោះត្រូវបានគេឱ្យឈ្មោះថា Quan Am មានទីតាំងស្ថិតនៅតំបន់ Ngauzhou ខេត្ត Hubei មានចំងាយ ៨០គីឡូម៉ែត្រពីទីក្រុង វូហាន ។

តាមរយៈវីដឹអូនោះ អ្នកទស្សនាពិតជាបានឃើញថា វត្ត Quan Am លេចត្រដែតនៅក្នុងទន្លេ ជាមួយទឹកជំនន់ហូរមកយ៉ាងខ្លាំង ។ បើទោះបីជាទឹកហូរលឿន និង ខ្លាំងយ៉ាងណាក៏ដោយ វត្តចំណាស់ ៧០០ ឆ្នាំនេះនៅតែឈររឹងមាំដដែលសូមបញ្ជាក់ថា វត្ត Quan Am ត្រូវបានសាងសង់ឡើងក្នុងកំឡុងសតវត្សទី ១៣ ក្នុងរជ្ជកាលរាជវង្ស Song ហើយត្រូវបានរៀបចំ សាងសង់ឡើងវិញក្នុងរជ្ជកាល Yuan ។

វាពិតជាអស្ចារ្យណាស់ដែលវត្តនៅលើកោះថ្ម កណ្តាលទន្លេនេះអាចទប់ទល់ជាមួយទឹកជំនន់រាប់សតវត្ស ទោះពីជាទឹកជំនន់ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តកំឡុងឆ្នាំ ១៩៩៨ និង ២០១៧ ក៏មិនអាចធ្វើអ្វីវត្តនេះបានដែរ។ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply