អេមហួស! ខួបស្រលាញ់គ្នា៤ឆ្នំា ដេវីត ទិញសុទ្ធតែរថយន្តទំនើបម៉ាក Rolls Royce ជូនជាការដូទៅ ទេព្យ បូព្រឹក រីឯតំលៃវិញមិនបាច់និយាទេគឺថាញាក់សាច់…

មកទប់បច្ចុប្បន្ននេះ ទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមស្អិតរមួត រវាងតារាពីរដួង គឺតារារ៉េប ងួន ចាន់ដេវីត និងតារាស្រីម្ចាស់បទ«My សង្សារ» កញ្ញា ទេព បូព្រឹក្ស កាន់តែបង្ហាញខ្លាំងឡើងៗ ទៅកាន់មហាជន ដោយតាម រយៈការបង្ហោះរូបភាព ក៏ដូចជាសកម្មភាពជាច្រើន បង្ហាញក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាផង ដែរ។


យ៉ាងណាមិញ ក្រោយទាក់ទងគ្នាជាច្រើនឆ្នាំមកនេះ យើងសង្កេតឃើញថា ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស កាន់តែមានជីវិតហ៊ឺហារជាមុន បន្ទាប់ពិជោគជ័យលើវិស័យសិល្បៈរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ មួយរ យៈចុងក្រោយនេះ តារាប្រុសស្រីពីររូបនេះ តែងតែបង្ហាញពីទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត និងយល់ចិត្តគ្នាកាន់ តែខ្លាំងឡើងៗទៀតផង។


លើសពីនេះទៅទៀតនោះ នៅមុននេះបន្តិចពិតជាភ្ញាក់ផ្អើលជាខ្លំាង ក្រោយដេវីត ទិញ រថយន្តទំ នើប rolls royce ជូនទេព្យបូព្រឹក្ស ក្នុងនោះយោងតាមផេកហ្វេសប៊ុករបស់កញ្ញា បានលើកឡើង​ថា អ រគុ ណបងសំលាញ់ដែរ ធ្វើឲ្យក្តីស្រម៉ៃខ្ញុំក្លាយជាការពិត G-Devith #RR កាដូanniversary ឆ្នាំទី4របស់ខ្ញុំអើយ មានន័យណាស់ ។

Leave a Reply