ភ្នំពេញ ៖ ក្រោយពីឃើញអ្នកនាងទ្រីដាណា ម្ចាស់ហាងពេជ្រចិត្តធម៌ មានរឿងរ៉ាវជាមួយបងបង្កើត ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ចេញយោបល់ជុំវិញរឿងដ៏រសើបនេះ។
តារាសម្ដែងចន ច័ន្ទលក្ខិណា បានលើកឡើងភ្ជាប់ជាមួយការចែករំលែកឃ្លីបវីដេអូបក អា ក្រាតពីសំណាក់បងស្រី របស់អ្នកនាងទ្រី ដាណា បែបនេះថា «ឃើញល្អនិងគ្នាសុខៗសោះឥឡូវមានរឿងអ្វី ? មួយរយៈនេះឧស្សាហ៍ឃើញ បងប្អូនបង្កើត ដែលមានក្រុមហ៊ុនលក់ផ លិត ផលល្បីៗតាម O nline ប្តឹ ងផ្តល់គ្នា Live ហែ កគ្នា»។
ជុំវិញរឿងនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបញ្ចេញយោបល់ក្រោមផុស ដែលអ្នកនាងចែករំលែកដូច្នេះថា « បងប្អូននឹងគ្នាចាំបាច់អីហែ កហួរគ្នាមើលតែអ្នកដទៃ…ល្អអាក្រក់យ៉ាងណានៅតែជាបងប្អូន»។ « មីបងប្អូនច្រណែនកុំរាប់វាបើវាឆ្កែហើយកុំឈ្លោ ះមួយវានាំតែកើនចំនួនឆ្កែមួយក្បាលទៀតទេ»។
«អ្នកលក់សម័យឥលូវពូកែសម្តែងណាស់ សម្តែងជេរគ្នា សម្តែងទិញរបស់គ្នាទៅវិញទៅមក សម្តែងធ្វើខ្លួនចិត្តជាទេវតា និយាយរួមរូបភាពម៉េចក៏មាន សម្រាប់មនុស្សស្រីចូលចិត្តលេងFacebook ឬទំនេរ គឺចូលចិត្តណាស់តាមដានរឿងឥតប្រយោជន៍ ដោយមិនដឹងថាគេធ្វើអោយចាប់អារម្មណ៍»។ « អ្នកដឹងបានដឹងបង អ្នកខ្លះអត់ដឹងគិតថាគេច្រណែន តែអ្នកនៅក្នុងចង្កោមនិងបានគេដឹងច្បាស់បង»…។
ឆ្លើយទៅនឹងការបញ្ចេញយោបល់ថា « អ្នកដឹងបានដឹងបង អ្នកខ្លះអត់ដឹងគិតថាគេច្រណែន តែអ្នកនៅក្នុងចង្កោមនិងបានគេដឹងច្បាស់បង»នោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា «បងអត់គិតថាបងប្អូនច្រណែនគ្នាទេ បងគិតរឿងអ្វីក៏ដោយបងប្អូនគួរដោះស្រាយគ្នាស្ងាត់ៗ»។
ពេលឃើញបែបនេះ ម្ចាស់អាខោន ដែលបញ្ចេញយោបល់ខាងលើតបថា «ហឹមបើបងថាចឹងត្រូវ តែយើងមិននៅក្នុងគ្រួសារគេយើងមិនដឹងទេ សូម្បីតែព័ត៌មានសរសេរចេញមកខុសម៉ង បងផានិត ត្រូវជាបង សរសេរថាជាប្អូន ចេញក្បាលដំបូលមកខុសតែម្តង»៕ សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ