ពាក្យថា ប្ដីប្រពន្ធ គឺជាចំណងស្នេហាដ៏វិសេសវិសាលមួយ និងពោរពេញទៅដោយភាពបរិសុទ្ធ ដែលបូករួមបញ្ចូលទៅដោយភាពសិទ្ធស្នាល ការលះបង់ ការយកចិត្ដទុកដាក់ ការថ្នាក់ថ្នម ការយល់ចិត្ដ និងការចំណាយពេលវេលា ចំពោះគ្នាទៅវិញទៅមក ទាំងអស់នេះហើយ គឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាន។
ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ គូស្វាមីភរិយាមួយគូ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយអ្នកទាំងពីរ រួមជាមួយចំណងដៃកូនប្រុសម្នាក់ បាននាំចូលនូវសមាជិកថ្មី នៃរថយន្ដស៊េរីទំនើបម៉ាក TOYOTA LandCruiser ដែលមានតម្លៃកប់ក្ដោងតែម្ដង។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយឈ្មោះ Navuth Arc ដែលគាត់ត្រូវជាស្វាមី បានសរសេរសំណេរមួយឃ្លា អមមកជាមួយរូបថត នៃរថយន្ដ ដែលជាសមាជិកថ្មី ដោយមានខ្លឹមសារថា៖”អរគុណប្រពន្ធដែលតែងលួចបាញ់លុយចេញពីABA ប្តីអស់ៗ គ្មានសល់ មិនចឹងប្រហែលអត់មានវាសនា បានជិះទេ“។