ទូច ស្រីលក្ខណ៍ និយាយទាំងជឿជាក់ថា នឹងមកជាថ្មីក្នុងនាម ទូច ស្រីលក្ខណ៍ ដូចមុន….

មានការចាប់អារម្មណ៍ និង សាទរជាខ្លាំងក្រោយពីបានឃើញតារាចម្រៀង ទូច ស្រីលក្ខណ៍ បាននិយាយដោយភាពជឿជាក់ជាលើកដំបូងនៅក្នុងឆាកតន្រ្តីមួយថានាងនឹងវិលមកជាថ្មីម្តងទៀតក្នុងនាមតារាចម្រៀង ទូច ស្រីលក្ខណ៍ ដូចមុន ។


គេចាំបានថា ទូច ស្រីលក្ខណ៍ ធ្លាប់ជាតារាចម្រៀងដែលមានភាពក្រមិចក្រមើម និង មានកាយវិការរស់រវើកធ្វើឱ្យអ្នកទស្សនាមានការរីករាយនៅពេលមានវត្តមាននាងនៅលើឆាកតន្រ្តីម្តងៗ ប៉ុន្តែចុងក្រោយនេះ ទូច ស្រីលក្ខណ៍ ដែលធ្លាប់មានកាយវិការក្រមិចក្រមើមនោះបែរជាផ្លាស់ប្តូរមកជាសោកសៅ ហើយជារឿយៗនាងតែង បង្ហាញទុក្ខសោកទាំងនោះតាមរយៈការសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតនាងសារភាពថាមានជម្ងឺផ្លូវចិត្តទៀតផង ។


អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាចម្រៀងដែលនិយមលេងស្ទីលតែងខ្លួនដូចតារាបស្ចឹមប្រទេសរូបនេះបានបង្ហាញមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយរបស់ទូរទស្សន៍ភីអិនអិន ដោយបង្ហើរសំនៀងមួយបទដែលមានចំណងជើងថា «ទៅចុះឈឺប៉ុណ្ណឹងបានហើយ» ។ ក្នុងនោះ ទូច ស្រីលក្ខណ៍ បានសង្កត់ធ្ងន់ថានាងនឹងក្រោកឈរវិលមកក្នុងនាម ទូច ស្រីលក្ខណ៍ ជាថ្មីម្តងទៀត ។

. . . height="480" class="alignnone size-full wp-image-122477" srcset="http://www.cambodiawikinews.com/wp-content/uploads/2020/07/6-150.jpg 640w, http://www.cambodiawikinews.com/wp-content/uploads/2020/07/6-150-300x225.jpg 300w, http://www.cambodiawikinews.com/wp-content/uploads/2020/07/6-150-400x300.jpg 400w" sizes="(max-width: 640px) 100vw, 640px" />
នេះជាលើកដំបូងដែល ទូច ស្រីលក្ខណ៍ បានយកជីវិតឯកជនរបស់នាងលាតត្រដាងជាសាធាណៈទាំងទឹកភ្នែកបែបនេះថា នាងបានបាត់បង់ការលេងសើចជាមួយមនុស្សជុំវិញខ្លួនក្រោយពីនាងជួបរឿងបែកបាក់ជាមួយស្វាមី ។


មូលហេតុដែលនាងប៉ះពាល់ផ្លូវចិត្តខ្លាំងបែបនេះដោយសារនាងមិនដែលគិតថានាងនឹងជួបរឿងបែបនេះ ហើយអ្វីដែលនាងឈឺចាប់ខ្លាំងនោះគឺជីវិតប្តីប្រពន្ធនាងបានបន្សល់នូវកូនប្រុសមួយជាចំណងដៃ ដូនេះកូនប្រុសនេះហើយជាបេះដូងដែលធ្វើឱ្យនាងរឹងមាំដោយនាងត្រូវដើរតួជាឪពុកផង និង ម្តាយផង ។


ហាក់ខុសពីតារាដទៃទោះចែកផ្លូវគ្នាក៏ពិតមែនតែ ទូច ស្រីលក្ខណ៍ នៅតែរក្សាទុករូបភាពអនុស្សាវវីយ៍រវាងនាង និង អតីតស្វាមីនៅក្នុងហ្វេសប៊ុកដោយមិនមានការលុបចោលនោះទេ ៕

Leave a Reply