ចេះស្អាតអីតែក្មេងៗ! តារាកំប្លែងជើងចាស់២ដួង មើលសឹងមិនស្គាល់ ក្រោយកែកុនមុខរួច….

ភ្នំពេញ៖ ជឿ​ជាក់​​ថា ​ទស្សនិកជន​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់ ​បាន​ស្គាល់​រួចមក​ហើយ​ នៅ​តារា​កំប្លែង​ជើង​ចាស់ ​ពោរពេញ​ដោយ​ទេពកោសល្យ និង​វោហាស័ព្ទ​ទាំង​២រូប ​យាយ​យ៉យ​ និង​យាយ​អឿន​ ដែល​បាន​ប្រឡូក​ចូល ក្នុង​វិស័យ​កំប្លែង​នេះ​អស់រយៈពេល​​ជាច្រើន​ឆ្នាំ ​ណាស់​មកហើយនោះ​។

ថ្មី​ៗនេះ ​តារាកំប្លែង​ដែលមាន ​វោហាស័ព្ទ​ទាំង​២រូប ​បើ​ធ្វើ​ឲ្យ​អ្នកគ្រប់​គ្នា​មាន​ការ​ចាប់​អារម្មណ៍​​ បន្ទាប់​ពី​បាន​​បង្ហាញ​ នៅ​មុខ​មាត់​​ថ្មី ​ក្រោយ​ពី​បាន​ធ្វើ​ការ​កែ​សម្ផស្ស​រួចមក​។ ពោល​ឃើញថា តារាកំប្លែង​ទាំងពីរ ​បាន​ធ្វើ​ការ​អ៊ុត​មុខ វះកាត់​សាច់​ត្របក​ភ្នែក​ធ្លាក់ ធ្វើ​ច្រមុះ​ដែល​បាន​ជួយ​ឲ្យ​សម្រស់ ​កាន់​តែក្មេង​ជាង​វ័យ ស្រស់​ស្អាត​ខ្លាំង ​ជាងមុន​តែម្តង​។

ស្រប​ពេល​ជា​មួយ​គ្នា​​នេះ​ដែរ ​ក៏​មាន​អ្នកលេង ​បណ្តាញ​សង្គម​ជាច្រើន​បាន​​ចូល​ទៅ​បញ្ចេញ​មតិ ​សរសើរ​ពី​សម្រស់ ​ស្រស់ស្អាតប្លែក​​ខ្លាំង ​ក្រោយពីតារាកំប្លែង​យាយ​យ៉យ​ និង​យាយ​អឿន​ ​បាន​កែមុខ​មាត់ រួចហើយ​នោះ​ផងដែរ៕ ចង់​ដឹង​ច្បាស់​សូមទៅ​ទស្ស​នា​រូប​ភា​ពខាងក្រោម​ទាំង​អស់​គ្នា​៖

Leave a Reply