អុញនោះ! គាត់កំពុងតែល្បីផងស្រាប់តែ ទ្រី សុផានិត ជាប្អូនបង្កើតរបស់ថៅកែ ទ្រី ដាណា ចេញមកប្រលះបងស្រីឯងខ្ទេចគ្មាន​សល់…

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា លោកស្រី ទ្រីដាណា ដែលស្គាល់គេថា ជាអ្នកជំនួញជោគជ័យវ័យក្មេងម្នាក់ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នំា២០២០ បានបើកសម្ភោធជាផ្លូវការនូវហាងលក់គ្រឿងអលង្ការ មាស ពេជ្រ ដ៏ធំមួយទៀត


ស្ថិតនៅតាមបណ្ដោយវិថីវិមានឈ្នះឈ្នះ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ហាងគ្រឿងលក់អលង្ការដាណា ទ្រី គឺជាសមិទ្ធផលថ្មីមួយទៀតរបស់អ្នកជំនួញរូបស្រស់ទ្រី ដាណា

ដែលជាម្ចាស់ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌី។ លោកស្រីដាណាបានបញ្ជាក់ថា ហាងលក់គ្រឿងអលង្ការនេះមានលក់មាស ពេជ្រ ផ្លាកទីនគ្រប់ប្រភេទ ដែលមានការធានាយ៉ាងត្រឹមត្រូវ ហើយមានការទទួលស្គាល់ជាលក្ខណៈជាតិ អន្តរជាតិ។

គួរបញ្ជាក់ថា លោកស្រីទ្រី ដាណា គឺជាកូនទី ៣ ក្នុងចំណោមបងប្អូន៥នាក់ ដែលមានកន្លែងកំណើតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំនួញឆ្នើមរូបនេះមានឪពុកឈ្មោះ ងួនទ្រី និងម្ដាយឈ្មោះសៀង ជូរ ហើយលោកទាំងពីរគឺជាអ្នកលក់ត្រី និងលក់លាសហាតែប៉ុណ្ណោះ។

តែជា អកុសលលោកទាំងពីរបានទទួលមរណភាពអស់ទៅហើយ ។លោកស្រីទ្រី ដាណា បានតស៊ូយកខោអាវជជុះមកលក់ក្រោមឆ័ត្រមុខរោងចក្រដើម្បីសន្សំប្រាក់យកធ្វើជាទុនរកស៊ីបន្តបន្ទាប់មក មានប្រាក់មួយចំនួនក្នុងដៃលោកស្រីក៏បានយកគ្រឿងអលង្ការពីគេមកលក់នៅតាមផ្សារ។

ដោយភាពរួសរាយរាក់ទាក់សំដីសំដៅប្រកបដោយទឹកដម បានធ្វើឲ្យលោកស្រីមានម៉ូយកាន់តែច្រើន ហើយលោកស្រីក៏ប្រថុយយកគ្រឿងអលង្ការពីប្រទេសថៃមកលក់បន្ត ។ ដោយមានគោលដៅធំបូករួមនឹងការប្រឹងប្រែងយ៉ាងខ្លាំងរហូតធ្វើអោយលោកស្រីសម្រេចលទ្ធផលល្អជាបន្តបន្ទាប់ ដែលធ្វើអោយលោកស្រីបើកសម្ពោធក្រុម

ហ៊ុនមួយជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩ ដោយដាក់ឈ្មោះក្រុមហ៊ុនថា ដាណា ទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌី។ សព្វថ្ងៃក្រុមហ៊ុននេះមានអ្នកតំណាងចែកចាយប្រមាណ ៧ ម៉ឺននាក់ គ្រប់រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពីជោគជ័យលើមុខជំនួញគ្រឿងអលង្ការលោកស្រីទ្រី ដាណា ក៏បានងាកម កបើ កហាងលក់គ្រឿងអលង្ការមាសពេជ្រមួយទៀត នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ ដាក់ឈ្មោះថា ដាណា។

សព្វថ្ងៃជំនួញថ្មីនេះបាននិងកំពុងជោគជ័យដើរទៅមុខដោយរលូន និងមានអតិថិជនគាំទ្រច្រើនរហូតលោកស្រីបានបើកហាងធំ១បន្ថែម១ទៀត។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះកាលពីថ្មីៗនេះ វីដេអូមយយដែលថាជាប្អូនស្រីរបស់ ថៅកែ ស្រីរូបនេះ ឈ្មោះ ទ្រី​សុផានិត ចេញមកប្រលះ បងស្រីគ្មាន​សល់ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអុខាងក្រោមនេះ

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអុខាងក្រោមនេះ

Leave a Reply