អាមេរិក​បញ្ជូននាវាដឹកយន្តហោះ ត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងវិញ ​ខណៈភាពតានតឹងជាមួយចិនចេះតែ​កើនឡើង…

បរទេស៖ ​ជាលើកទី២ ក្នុងរយៈពេលពីរសប្តាហ៍នេះ សហរដ្ឋអាមេរិកបាន​បញ្ជូននាវាដឹកយន្តហោះចម្បាំងចំនួន ២គ្រឿងទៅកាន់សមុទ្រចិនខាងត្បូងវិញ ខណៈដែលប្រទេសចិននិងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នាទៅវិញទៅមក ថា​ជាអ្នកបង្កភាពតានតឹងនៅក្នុងតំបន់។

យោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីកងទ័ពជើងទឹក​អាមេរិកបានឱ្យដឹងថា នាវា USS Nimitz និង USS Ronald Reagan បាន​រួមគ្នាធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ៤ ខែកក្កដា​ ដល់ថ្ងៃទី ៦ ខែកក្កដា​ ហើយនៅថ្ងៃសុក្រ​ម្សិលមិញនេះ នាវាអាមេរិកទាំង ២គ្រឿង បានធ្វើដំណើរវិលត្រឡប់មកដែនសមុទ្រមានជម្លោះនេះម្តងទៀត

ការបង្ហាញ​វត្តមាននៃ​នាវាដឹកយន្តហោះចម្បាំង របស់កងទ័ពជើងទឹកអាមេរិកនៅ​សមុទ្រចិនខាងត្បូង គឺមិនមែនជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នយោបាយ ឬព្រឹត្តិការណ៍ពិភពលោកណាមួយនោះទេ។

ប៉ុន្តែ​មកដល់ពេលនេះ ទំនាក់ទំនងរវាង​រដ្ឋធានីវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង កំពុងមានភាពតានតឹងឡើងជុំវិញ​បញ្ហាជាច្រើន រាប់ចាប់​ការរាតត្បាតជំងឺកូវីដ១៩ រហូតដល់បញ្ហាធ្វើពាណិជ្ជកម្មទៅហុងកុងសូមជម្រាបផងដែរថា បច្ចុប្បន្នស្ថានភាពតានតឹងនៅ​តំបន់សមុទ្រចិនខាងត្បូង

គឺកំពុងកើនឡើងយ៉ាងក្តៅគគុក បន្ទាប់ពីប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន ​វៀតណាម និងកោះតៃវ៉ាន់ បាននាំគ្នាប្រឆាំង​ទៅនឹងសកម្មភាពរបស់ប្រទេសចិន ដែលកំពុងធ្វើការទាមទារផ្ទៃសមុទ្រប្រហែល ៩០% យកមក​កាន់កាប់

Leave a Reply