ពិតជានិស្ស័យ ! តន់ ចន្ទសីម៉ា និង ខេម រួមចម្រៀងជាមួយគ្នាហើយ មកថតសំអាងការជាមួយគ្នាទៀត ពិតជាស្អាតខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា… (មានវីដេអូ)

ទស្សនិកជនមួយចំនួនធំ ប្រហែលជានៅចាំ អតីតបេក្ខនារី កញ្ញា តន់ ចន្ទសីម៉ា ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦ ពេលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ។


បើទោះ អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra។


រឹតតែពិសេសជាងនេះទៅទៀតនោះ បានចាប់ដៃគូ ជាលើកដំបូង ជាមួយតារាចម្រៀងដ៏ល្បី គឺ លោក ខេម ព្រមទាំងបានបកស្រាយបទចម្រៀងជាច្រើនបទ មានដូចជា ៖


សុំមួយពេលមក, ការស្រឡាញ់ដែលខ្វះជាតិស្ករ, ចង់សុំ Wifi និងបទទើបចេញថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០ នេះ​ មានចំណងជើងថា “កំម្លាំងកាយក៏អស់ កម្លាំងចិត្តក៏គ្មាន”។ បទទំាងអស់នេះទទួលបានការគំាទ្រខ្លាំង សឹងតែមិនគួរឲ្យជឿ។


ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ មហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ តារាចម្រៀងទាំងពីរ លេចមុខថតឲ្យ ស្រីអូនសំអាងការ និងសាឡន មើលទៅពិតជាស្រស់ស្អាតប្លែកខ្លាំងណាស់ ក្នុងឈុតប្រពៃណីខ្មែរ អមជាមួយស្នាមញញឹមដ៏គួរឲ្យទាក់ទាញ។


ក្រោយឃើញវីដេអូ Live នៃសកម្មភាពថតសំអាងការនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថា ៖ ស្អាតណាស់បង, ជាអាយដល​ ស្រាប់តែប្រែជាអ្នកចម្រៀងរូមទ្រនំ​ និស្ស័យច្បាស់ចែស សីម៉ា បងខេម, ពិតជាស្អាតមែន idol ទាំងពីរ ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

. . . size-full wp-image-122295" srcset="http://www.cambodiawikinews.com/wp-content/uploads/2020/07/33-16.jpg 428w, http://www.cambodiawikinews.com/wp-content/uploads/2020/07/33-16-169x300.jpg 169w" sizes="(max-width: 428px) 100vw, 428px" />


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply