រវាងប្រទេស៤ ថៃ ឡាវ វៀតណាម កម្ពុជា,ថៃអាចហៅថា អធិរាជដែនអាកាស ដែលមានយន្តហោះចម្បាំងរហូតដល់…(មានវីដេអូ)

(ពិភពលោក)៖ បើ តាម វិបសាយ Global Firepower បាន ឲ្យ ដឹង ថា វៀតណាម បច្ចុប្បន្ន មាន យន្តហោះ ដែល ប្រើប្រាស់ នៅ ក្នុង វិស័យ យោធា សរុប ចំនួន ២៩៣ គ្រឿង ខណៈ ដែល ប្រទេស ថៃ វិញ មាន ដល់ ទៅ ៥៧០ គ្រឿង ឯណោះ។ នេះ បើ គិត នៅ ត្រឹម ពាក់ កណ្ដាល ឆ្នាំ ២០២០។

កម្លាំង អាកាស វៀតណាម មាន ដូចជា៖យន្តហោះ ប្រយុទ្ធ (លើ ដែន អាកាស)៖ ៧៧ គ្រឿង យន្តហោះ វាយប្រហារ (សម្រាប់ កម្ទេច គោលដៅ លើ ដែន ដី)៖ គ្មាន យន្តហោះ សម្រាប់ ដឹក ជញ្ជូន៖ ៣៨ គ្រឿ យន្តហោះ សម្រាប់ ហ្វឹកហាត់ យោធា៖ ៣៦ គ្រឿង យន្តហោះ សម្រាប់ បេសកកម្ម ពិសេស៖ ៤ គ្រឿង ឧទ្ធម្ភាគចក្រ៖ ១៣៨ គ្រឿង ឧទ្ធម្ភាគចក្រ វាយ ប្រហារ៖ ២៥ គ្រឿងកម្លាំង អាកាស ថៃ មាន ដូចជា៖

យន្តហោះ ប្រយុទ្ធ (លើ ដែន អាកាស)៖ ៧៥ គ្រឿង យន្តហោះ វាយ ប្រហារ (សម្រាប់ កម្ទេច គោលដៅ លើ ដែន ដី)៖ ១៩ គ្រឿង យន្តហោះ សម្រាប់ ដឹក ជញ្ជូន៖ ៤៨ គ្រឿង យន្តហោះ សម្រាប់ ហ្វឹកហាត់ យោធា៖ ១៥៤ គ្រឿង យន្តហោះ សម្រាប់ បេសកកម្ម ពិសេស៖ ១៣ គ្រឿង ឧទ្ធម្ភាគចក្រ៖ ៣០៧ គ្រឿង ឧទ្ធម្ភាគចក្រ វាយ ប្រហារ៖ ៧ គ្រឿង

គួរជម្រាបផងដែរថា ទាក់ទង់និងសព្វាវុធចម្បាំងនេះដែរ ប្រទេសថៃ ឡាវ វៀតណាម បានបញ្ចេញកញ្ចប់ថវិកាសម្រុកទិញសព្វាវុធចម្បាំងយ៉ាងច្រើន ដោយក្នុងនោះ រលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២១នៅសភា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០ ដោយក្នុងនោះ លោកបានបញ្ជាក់ពីការទិញ សព្វាវុធថ្មីៗ បើទោះបីជាសេដ្ឋកិច្ចថៃកំពុងរងគ្រោះដោយសារជំងឺកូវីដ១៩ក៏ដោយ។

រដ្ឋាភិបាលថៃ ត្រូវការថវិកាឆ្នាំ២០២១ ប្រមាណ៣,៣ទ្រីលានបាត ក្នុងនោះថវិកាប្រមាណ២២៣,៤ពាន់លានបាតទៅហើយ ដែលប្រើសម្រាប់វិស័យការពារជាតិ។ ប៉ុន្តែខាងសមាជិកសភាមកពីគណបក្សប្រឆាំងបាន ជំទាស់ថា ក្នុងអំឡុងវិបត្តិនេះ រដ្ឋាភិបាលមិនគួរចំណាយលុយលើវិស័យយោធាច្រើនពេកនោះ ពោលគឺគួរតែផ្អាកនីតិវិធិទិញអាវុធ ដោយរួមមានទាំងនាវាមុជទឹកផង ដោយយកថវិកានោះទៅជួយស្រោចស្រង់សេដ្ឋកិច្ចក្រោយកូវីដ។

លោក ប្រាយុទ្ធ បានឆ្លើយតបវិញថា គម្រោងទិញអាវុធនីមួយៗគឺត្រូវប្រើរយៈពេលច្រើនឆ្នាំ ដើម្បីបញ្ចប់នីតិវិធី ព្រមទាំងការចំណាយពេលលើការផលិត និងនាំចូលទៀតផង។ លោកពន្យល់ថា៖ «បេសកកម្មរបស់យើង គឺការពារអធិបតេយ្យភាពរបស់ប្រទេសនៅតាមបណ្តោយព្រំដែន ហើយយើងបានរៀបចំសម្រាប់ការប្រយុទ្ធថ្មី ដែលនឹងកើតអាចកើតឡើង»។
ចំណែកឡាវវិញ បានបញ្ចេញកញ្ចប់ថវិកា៣០០លានដុល្លារអាមេរិចក្នុងការទិញយន្តហោះចម្បាំងYak-130 ចំនួន១០គ្រឿងពីរុស្ស៊ី។

កាសែតKommersant ដែលមានមូលដ្ឋាននៅទីក្រុង Moscow (Ainonline)បានផ្សាយថា ប្រទេសឡាវបានបញ្ចេញកញ្ចប់ថវិការ300លានដុល្លារអាមេរិក ក្នុងការទិញយន្តហោះចម្បាំងYak-130 ចំនួន10គ្រឿងពីប្រទេសរុស្ស៊ី ដែលបច្ចុប្បន្នបានមកដល់ប្រទេសឡាវចំនួន4គ្រឿងហើយ។ កញ្ចប់ថវិការ300លានដុល្លារអាមេរិច នេះសរុបទាំងការហ្វឹកហាត់អាកាសយានិក ការបំពាក់គ្រាប់ និងប្រព័ន្ធមីស៊ីលនៅលើយន្តហោះរួមទាំងគ្រាប់បែកទម្លាក់។

Yak-130នេះជាយន្តហោះប្រភេទហ្វឹកហាត់ និងចម្បាំងផងដែលបញ្ជាដោយអាកាសយានិក2នាក់អាចហោះក្នុងល្បឿន 1060km/h ដែលក្នុងមួយគ្រឿងមានតម្លែ១៥លានដុល្លារអាមេរិច។ មុននេះក្រុមហ៊ុនផលិតបានពិចារណាយានអវកាសប្រយុទ្ធ ដែលគ្មានមនុស្សបើកដោយផ្អែកលើយន្ដហោះ Yak-130 និងយន្ដហោះវា យប្រ ហារលើកៅអីតែមួយ ដែលមានរ៉ាដាចម្រុះនិងឧបករណ៍បំភ្លឺកាំរស្មីពន្លឺ – គោលដៅ ប៉ុន្តែបានទ ម្លាក់វាចោលបន្ទាប់ពីរកមិនឃើញអតិថិជន៕


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply