អាគាំងលេងមែនទែនហើយ!! អាមេរិកបញ្ជូនយន្តហោះពិឃា ត​គ្មានមនុស្សបើក ក្រវែលទីលាននាវា អាតោហ៊ា!..(មានវីដេអូ)

យន្តហោះ​ឌ្រូ​ន​មួយ​ក្នុងចំណោម​យន្តហោះ​ឌ្រូ​ន​MQ-4C Triton ច្រើន​គ្រឿង​របស់​កងទ័ពជើងទឹក​អាម៉េរិក​ត្រូវបាន​គេ​ប្រទះឃើញ​ហោះ​លើ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ទី​១៥​កក្កដា​ដែល​ជា​ការ​​បន្ថែម​ការហោះហើរ​ចុងក្រោយ​បំផុត​ទៅលើ​ការហោះហើរ​នៃ​យន្តហោះ​ស៊ើបការណ៍​អាម៉េរិក​លើ​សមុទ្រ​នោះ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ នេះ​បើ​យោ​តាម​សារព័ត៌មាន Sputnik ។​ ​

យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ត្រូវបាន​គេ​ប្រទះ​ឃើញ​ហោះ​ចូលដល់​តំបន់​ចុង​ខាងជើង​នៃ​សមុទ្រ​ចិន​ខាងត្បូង​នេះ ដោយ​ហោះ​កាត់​ផ្លូវទឹក​Bashi Channel កាលពី​ថ្ងៃ​ពុធ ជា​ទី​ដែល​វា​ហាក់ដូច​​ជា​ហោះ​មើល​ចំណុច​សំខាន់​អ្វីមួយ​នៅ​ទីនោះ នៅ​មុន​ពេល​ហោះ​ចេញពី​តំបន់​នោះ​។


សារព័ត៌មាន Sputnik បាន​រាយការណ៍​កាលពី​ខែ​មករា អំពី​ទីតាំង​ស្ថិត​នៅ​របស់​យន្តហោះ​ឌ្រូ​ន​MQ-4C Triton ចំនួន​២​គ្រឿង​ដំបូង​របស់​កងទ័ពជើងទឹក​អាមេរិក​នៅ លើ​កោះ​Guam នៅ​ឯនាយ​​សមុទ្រ​ហ្វីលីពីន ដោយ​ហោះ​ចេញពី​ផ្លូវទឹក​Bashi Channel ដែលនាំឱ្យ​មាន​ការធ្វើ​ប្រតិបត្តិការ​ឆ្ងាយៗ​ដែល​អាច​ចូល​ដល់​ផ្នែក​ខ្លះ​នៃ​សមុទ្រ​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជំទាស់​ប្រឆាំ ង​​ការអះអាង​អធិបតេយ្យ​ច្រើន​ឡើង​របស់​ចិន​៕​​ ទស្សនាវីដេអូខាងក្រោម៖


ទស្សនាវីដេអូខាងក្រោម៖

Leave a Reply