មិនខុសពីម៉ាក់ៗ កូនភ្លោះច្បងChompoo កាន់តែទ្រលុកទ្រលន់ លេងទឹកមុខគួរឲ្យក្នាញ់ខ្លាំង

ថៃ៖ កំពូលតារាសម្ដែងប្រចាំប្រទេសថៃ Chompoo Araya ពេលនេះ នាងកំពុងរស់នៅយ៉ាងមានក្ដីសុខ ពោរពេញដោយសុខសុភមង្គល ក្រោយបង្កើតបានកូនភ្លោះប្រុសពីរនាក់រួចមក ហើយពួកគេសុទ្ធមានមុមាត់គួរឲ្យស្រលាញ់ និងឆ្លាតវ័យទៀតផង។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ តែងតែបង្ហោះវីដេអូ និងរូបភាពពីសកម្មភាពប្រចាំថ្ងៃជាមួយកូនៗនាងឲ្យហ្វេនៗបានឃើញជានិច្ច។ ម្យ៉ាងវិញទៀត ពេលនេះ កូនភ្លោះប្រុសទាំងពីររបស់នាង មានអាយុជិត ៣ឆ្នាំហើយ ដោយកូននាងក៏កាន់តែលូតលាស់ធំជាងមុន ទៅតាមអាយុផងដែរ។

ជាក់ស្ដែង ងាកមកមើលរូបសម្បត្តិកូនភ្លោះច្បងរបស់ Chompoo ពេលបច្ចុប្បន្ន ឃើញថាក្មេងប្រុសរូបនេះ កាន់តែធំធាត់ជាងមុន ហើយមានសាច់ទ្រលុកទ្រលន់ គួរឲ្យក្នាញ់ខ្លាំងទៀតផង ដោយកូនប្រុសភ្លោះច្បង របស់តារាស្រីរូបនេះ មានឈ្មោះ Thunder ហៅ ផាយុ ពិតជាមានមុខមាត់ឲ្យស្អាត ហើយតែងតែបង្ហាញអត្តចរិត ក្រម៉ិចក្រមើម គួរឲ្យស្រលាញ់ខ្លាំង។

គួរបញ្ជាក់ផងដែរថា ក្រោយហ្វេនៗបានឃើញរូបភាពថ្មីរបស់ កូនប្រុសភ្លោះច្បងរបស់ Chompoo ជាច្រើនសន្លឹកក្នុងឈុតពណ៌ទាំងនេះរួច បានសរសើរពីរូបសម្បត្តិក្មេងប្រុសរូបនេះ ថាមានមុខមាត់គួរឲ្យឃ្យូតគ្រប់ៗគ្នាតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖​

Leave a Reply