ចរិតជាស្ត្រីខ្មែរទន់ភ្លន់តែមាំមួន មិនចោលក្បួនមិនចោលជាតិរស់មួយជាតិធាតុមួយចានដូចគ្នាតែរស់អោយមានតម្លៃដល់ជាតិសាសនាចរិតជាស្ត្រីខ្មែរទន់ភ្លន់តែមាំមួន មិនចោលក្បួនមិនចោលជាតិរស់មួយជាតិធាតុមួយចានដូចគ្នាតែរស់អោយមានតម្លៃដល់ជាតិសាសនា…

ហ្វេសប៊ុក ៖ ជាការពិតណាស់ពេលខ្លះបើយើងជាជនរួមជាតិតែមួយមិនសាមគ្គីគ្នាជាធ្លុងមួយ ដេកចាំតែជាន់ពន្លិចគ្នាឯងទាំងដែលយើងមិនបានធ្វើអ្វីសោះនោះ ច្បាស់ជាមិនអាចរីកចម្រើនដូចដែលដូនតាចង់បានឡើយ ព្រោះដូនតាខ្មែរតែងតែផ្តាំដល់កូនចៅជំនាន់ក្រោយឲ្យចេះថែរក្សាវប្បធម៍ដ៏ផូរផង់របស់ជាតិខ្មែរមួយនេះ។


ជាក់ស្តែងអ្វីដែលកាន់តែគួរឲ្យកោតសរសើរនិងចាប់អារម្មន៍បំផុតគឺថ្មីៗនេះមាននារីម្នាក់ជាកូនខ្មែរម្នាក់បានបង្ហោញរូបភាពជាច្រើនសន្លឹកអំពីការស្លៀកសំម្លៀកបំពាក់ជំនាន់មុននិងបានបង្ហាញពីក្បាច់គុណបុរាណរបស់ខ្មែរ ដោយភាពរឹងបុឹងមិនទន់ជ្រាយ ទាំងនេះគឺជាការលើកស្ទួយវប្បធម៍របស់ខ្មែរមួយផ្នែកដែលប្អូនស្រីបានធ្វើ ។


ជាមួយគ្នានេះដែរប្អូនស្រីមិនត្រឹមតែបានបង្ហោះដ៏ស្រស់ស្អាតទាំងអស់នេះទេហើយថែមទាំងបានភ្ជាប់មកជាមួយនិសារមួយឃ្លាដ៏មានន័យផងដែរថា ៖« ចរិតជាស្ត្រីខ្មែរទន់ភ្លន់តែមាំមួន មិនចោលក្បួនមិនចោលជាតិរស់មួយជាតិធាតុមួយចានដូចគ្នាតែរស់អោយមានតម្លៃដល់ជាតិសាសនា ចូលរួមអភិរក្ស និង អភិវឌ្ឍន៍ សិល្បៈវប្បធម៌ជាតិសាសន៍ខ្លួនប្រសើរជាងការឈ្លក់វង្វេង នឹង វប្បធម៌បរទេស ហនុមាន-សាស្ត្រាវុធនិងយ័ន្តខ្មែរ រាជបុត្រ ស្វា.ស » ៕ រូបភាពពី ៖ Ping Ing

ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Leave a Reply