រឿងរ៉ាវរបស់កុមារីម្នាក់ អាយុ៥ឆ្នាំ ដែលកាលពីរសៀលម្សិលមិញនេះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានស្រ្ដីម្នាក់ បានយក កាំ បិត មកអារមុខ ឆ្កៀរដៃ និង ជើង ដេរអស់ជាង១០០ថ្នេរ បង្កធ្វើឲ្យបុគ្គលល្បីៗជាច្រើន ក៏ដូចជាមហាជនមានការខឹងសម្បារជាខ្លាំង
ចំពោះទង្វើរបស់ស្រ្ដីជា ជន បង្ក ព្រោះដើមហេតុមុនដំបូង ផ្ដើមចេញពីរឿងក្មេងលេងជាមួយគ្នា បង្ករបួសស្នាមបន្ដិចបន្ដួចប៉ុណ្ណោះ ហើយបណ្ដាលធ្វើឲ្យកូនរបស់ស្រ្ដីបង្ក ដែលអះអាងថា ធំឡើងនឹងក្លាយទៅជាតារា ដេរអស់ចំនួន ១ថ្នេរ។
យ៉ាងណាមិញ នៅមុននេះបន្ដិច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រោយទទួលបានដំណឹង ចំពោះករណីខាងលើរួចមក អ្នកនាង សុន កណ្ណិកា បានចុះទៅសួរសុខទុក្ខកុមារីខាងលើ និងបានជូនថវិកាមួយចំនួន ទុកសម្រាប់សម្រួល ក្នុងការប្រើប្រាស់របស់ក្រុមគ្រួសារក្មួយស្រីផងដែរ។
ក្នុងនោះដែរ អ្នកនាង សុន កណ្ណិកា បានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះខ្ញុំបានទៅមេីលក្មួយស្រីដែលត្រូវបានស្ត្រីម្នាក់យកកំបិតអារមុខ និងដៃ ហេីយដេរសរុបជាង ១០០ថ្នេរ នៅមន្ទីរពេទ្យកុមារជាតិ អាណិតខ្លាំងណាស់ក្មួយស្រី សូមអោយឆាប់ជាត្រឡប់ដូចដេីមវិញ។
ក្នុងនាមជាម្តាយម្នាក់គ្រាន់កូនឈឺ កូនដួលតិចតួច មិនបាន ចុះទំរាំក្មេងស្រីនេះ ត្រូវយកកាំបិតអារមុខចឹងទៀត អាណិតខ្លាំងណាស់ សូមអោយក្មួយស្រីឆាប់ជា”។ ស្ត្រីបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ
តើអនាគតគ្នាទៅជាយ៉ាងណា បើដេរលើផ្ទៃមុខជាង១០០ថ្នេរ ហើយដៃជាង២០ថ្នេរ។ កើតហេតុស្ថិតនៅ ក្នុងបុរីឈូកវ៉ា២ ផ្លូវលេខ២៦ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ខ្ញុំបានទិញផ្លែឈេី និងជូនថវិកាចំនួន ២លានរៀល”។