កូរ៉េខាងជើងសម្ងំបង្កើតមីស៊ីលចេះកាច់ចង្កូតគេចប្រព័ន្ធការពារមីស៊ីល…សម្ព័ន្ធមិត្តអាមរិករកកន្លែងពួ ន!

បរទេស៖ ប្រទេសកូរ៉េខាងជើង បន្តធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែ និងកម្មវិធីមីស៊ីល ព្រមទាំងកំពុងតែ បង្កឲ្យមានការគម្រាមកំហែងកើនឡើង ចំពោះប្រទេសនានានៅក្នុងតំបន់ ដូចជាប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនជាដើម នេះបើយោងតាម របាយការណ៍មួយ ធ្វើឡើង ដោយទីភ្នាក់ងារស្រាវជ្រាវរដ្ឋសភា របស់រដ្ឋាភិបាលអាមេរិក ចេញនៅសប្ដាហ៍នេះ។


តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការតេស្តសាកល្បងមីស៊ីល វាយប្រហារក្នុងចម្ងាយខ្លីនិងមធ្យម និងប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត របស់ទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ បង្ហាញឲ្យឃើញ នូវសមត្ថភាពវាយប្រហារ គោលដៅកាន់តែត្រង់ឡើង ភាពលឿនរហ័ស និងភាពអាចជឿទុកចិត្តបាន និងបង្កការគម្រាមកំហែង ដ៏ស្រួចស្រាវបំផុត ចំពោះប្រទេសដទៃ។


ក្រៅពីនោះ របាយការណ៍ ដែលចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក៏បាននិយាយផងដែរថា “ការតេស្តសាកល្បងមីស៊ីលថ្មីៗនេះបង្ហាញថា កូរ៉េខាងជើងកំពុងតែប្រឹងប្រែង កសាងសមត្ថភាពចម្បាំង នុយក្លេអ៊ែដ៏អស្ចារ្យ ដែលរចនាផលិតឡើង ដើម្បីគេចពីប្រព័ន្ធ ការពារមីស៊ីលផ្លោងក្នុងតំបន់”៕

Leave a Reply