ភ្នំពេញ ៖ កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បើទោះមានប្ដីមានកូនក៏ពិតមែន តែសម្រស់របស់អ្នកនាង ហាក់មិនថមថយនោះឡើយ ហើយប្រជាប្រិយភាព ក៏មិនធ្លាក់ចុះនោះដែរ បើទោះជួបព្យុះភ្លៀង ដោយសារលោកឱក បូនី ដែលជាឪពុកក៏ដោយ។
មួយរយៈចុងក្រោយ ពេលកំពុងតែជួបរឿងមិនល្អនោះ អ្នកនាងកាន់តែបង្ហាញពីសុភមង្គលគ្រួសារ ដោយដើរលេងកម្សាន្តកន្លែងផ្សេងៗនៅកម្ពុជា ជាមួយគ្រួសារដ៏តូចរបស់ខ្លួន។ ចំពោះផ្នែកសិល្បៈ អ្នកនាងឡើងកម្មវិធី ឬទៅណាផ្សេង ជាមួយនឹងការតុបតែងខ្លួនប្លែកៗ ស្អាតៗ គួរជាទីគយគន់ ធ្វើឲ្យហាមចិត្តមិនសរសើរមិនបាន។
ជាក់ស្ដែងនៅក្នុងការត្រៀមខ្លួនឡើងកម្មវិធី«Metfone Music Box រដូវកាលទី២ » កាលពីយប់មិញ កំពូលតារាចម្រៀងរូបនេះ ត្រូវបានគេតុបតែងឲ្យយ៉ាងស្រស់ស្អាត។ បង្ហោះភ្ជាប់ជាមួយរូបភាពយ៉ាងស្រស់ស្អាតនេះ ឱក សុគន្ធកញ្ញា បានសរសេរថា «Metfone Music Box រដូវកាលទី២ Make up By Nea Maha Hair Style By Srey da»។
តាមរយៈនេះ អ្នកគាំទ្រឱក សុគន្ធ កញ្ញា ជាច្រើនបានលើកសរសើរពីភាពស្រស់ស្អាតនេះ គ្រប់ៗក្នុងនៅក្នុងការបញ្ចេញមតិក្រោមការបង្ហោះរបស់អ្នកនាងនោះ៕