ក្ដៅៗសេដ្ឋីនី ទ្រីដាណានៅព្រឹកនេះបានទៅជួបក្មេងស្រីដែលត្រូវគេឆូតមុខហើយ ដោយគាត់បាននាំយកថវិកាជូនក្មេងស្រីរងគ្រោះរហូតទៅដល់….(មានវីដេអូ)

កាលពីយប់មិញនេះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ពត៌មានដ៏កក្រើកមួយបានផ្ទុះនៅលើបណ្ដាញសង្គមហ្វេបុកទាក់ទងនឹងក្មេងស្រីម្នាក់ដែលមានអាយុទើបតែ០៥ឆ្នាំ បាន រ ង រ បួ ស ធ្ង ន់ នៅលេីផ្ទៃមុខរបស់នាង ក្រោយពេលដែលត្រូវបានស្រ្ដីម្នាក់យក កាំ បិ តមកអា រ.មុ ខនិង ដៃ។សម្រាប់មូលហេតុដែលបណ្ដាលអោយស្រ្ដីរូបនេះប្រើ អំ ពើ ហឹ ង្សា លើក្មេងបែបនេះដោយសារតែក្មេងៗលេងជាមួយគ្នា ហើយក៏ឈ្លោះប្រកែកគ្នា។


នៅពេលនោះបែរជាស្រ្ដីខាងលើមានការខឹងសម្បារនឹង ក្មេ ង ស្រី រ ង គ្រោះ ដែលឈ្លោះប្រកែកគ្នាជាមួយនឹងកូនរបស់គាត់ ហើយគាត់ក៏យក កាំបិ តមកអា រ.មុ ខនិង ដៃក្មេងម្នាក់នោះតែម្ដងទៅ។


ក្រោយពេលបានឃើញពត៌មាននេះហើយទើបសេដ្ឋីនី ទ្រីដាណា ដែលគេស្គាល់ថាជាបុគ្គលដ៏មានចិត្តធម៌នឹងជាថៅកែលក់ពេជ្រ ដ៏ល្បីល្បាញបានធ្វើការបង្ហោះសារលើទំព័រហ្វេបុករបស់គាត់ដោយរៀបរាប់ថា

«ចិត្តជាម្ដាយ ពិតជាអាណិតក្មេងស្រីនេះណាស់ ខ្លោចចិត្ត យប់មិញបើកមកឃើញ រ ន្ធ ត់ ចិត្ត យើងចេះស្រលាញ់កូនយើង គេក៏ចេះស្រលាញ់កូនគេដែរ ហេតុអីដាច់ចិត្តលើកដៃធ្វើបែបនេះ មិនដឹងថាក្មេងនេះ ឈឺ ចា ប់ យ៉ាងណា ម្ដាយឪពុកឈឺចាប់លើសនេះរាប់រយដង។

អរគុណ លោកឧកញ៉ា ឌួង ឆាយ (ហ៊ានិងងចែ)យប់មិញ សន្យាថាជួយអ៊ុតមុខគាត់ក្រៅប្រទេស សង្ឃឹមថាគាត់អាចជាដូចដើមវិញ។ ថ្ងៃនេះ ខ្ញុំនឹងជួយជាកម្លាំងចិត្តបន្ថែមទៀត ដើម្បីឱ្យពួកគាត់កក់ក្ដៅ ហើយយល់ថានៅមានមនុស្សល្អៗច្រើនទៀតជុំវិញខ្លួន កុំឱ្យគាត់បាក់ទឹកចិត្ត »។

ហើយនៅព្រឹកនេះផងដែរទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ទ្រីដាណាបានទៅដល់មន្ទីរពេទ្យដែលក្មេងស្រីរងគ្រោះកំពុងព្យាបាលដោយគាត់បានបង្ហោះហ្វេបុកថា«គ្នាឈឺចាប់ខ្លាំង ទារទៅផ្ទះ ឱបដៃម្ដាយជាប់រហូត អាណិតណាស់ក្មួយ ជាឆាប់ៗណាក្មួយស្រី»។ក្នុងនោះលោកស្រី ទ្រីដាណាបាននាំយកថវិការចំនួន២០០០ដុល្លារទៅអោយក្មេងស្រីរងគ្រោះ។ប្រភពអត្ថបទដើម៖

សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply