មិនខ្វល់ឈ្មោះជាតារាល្បី Shahkrit ទៅប្រើជីវិតសាមញ្ញ ធ្វើស្រែយ៉ាងមានក្ដីសុខ ជាមួយគ្រួសារ

ថៃ៖​ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ កំពូលតារាប្រុសជើងចាស់លំដាប់ឯក លោក Shahkrit ហាក់មិនសូវបង្ហាញមុខ នៅក្នុងការងារសិល្បៈ ក៏ដូចជារឿងភាគថ្មីៗ ដូចកាលពីមួយរយៈមុនសោះ ពោលគឺលោកហាក់ដូចជាឃ្លាតឆ្ងាយ ពីអារម្មណ៍អ្នកគាំទ្រខ្លាំង។


តែយ៉ាងណាមិញ ទោះបីមិនសូវបង្ហាញមុខក្នុងរង្វង់សិល្បៈ ប៉ុន្តែ បើងាកមកមើលពីជីវិតឯកជនរបស់លោក និង គ្រួសារវិញ យើងតែងតែសង្កេតឃើញថា នៅតាមបណ្ដាញសង្គម នានា របស់គ្រួសារដ៏កក់ក្ដៅមួយនេះ ពួកគេ តែងតែ ព្យាយាមបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាច្រើនមិនដាច់ ​អំឡុងពេលពួកគេកំពុងតែមានកូនតូចៗគួរឲ្យស្រលាញ់ទុកជាចំណងដៃផងដែរ។


ក្នុងនោះផងដែរ អំឡុងពេលការងារមិនសូវមមាញឹកច្រើន តារាប្រុសរូបនេះ ក៏បានប្រើជីវិតជាតារាល្បីរបស់ខ្លួន ទៅរស់នៅផ្ទះមួយកន្លែង នៅឯជនបទ ជាមួយប្រពន្ធ និងកូន ដោយធ្វើខ្លួនសាមញ្ញៗ ស្លៀកពាក់ធម្មតា ចូលស្រែស្ទូងស្រូវ ងូតទឹកត្រពាំង ហាក់មិនប្រកាន់ឈ្មោះជាតារាល្បីឡើយ។


នៅគ្រានោះដែរ ក្រោយពីបានឃើញសកម្មភាព របស់តារារូបនេះ អ្នកគាំទ្រ ពិតជាត្រេកណាស់ ពិសេសលាន់មាត់សរសើរពី អត្តចរិករបស់តារារូបនេះមិនដាច់ពីមាត់ ដោយពោលថា បើទោះបីជាមានភាពល្បីល្បាញទៅហើយមែន ប៉ុន្តែ លោកចេះប្រើជីវិតសាមញ្ញៗជាមួយប្រពន្ធកូន ពិតជាមានសុភមង្គលខ្លាំងមែនទែន៕ ទស្សនារូបភាពខាងក្រោម៖

Leave a Reply