ឆ្លៀតពេលកូនមិននៅ Margie និងស្វាមី ស្វីតសាហាវ លេងសុទ្ធតែចឹងៗ ក្នុងអាងទឹក

ថៃ៖ គឺជាគូស្វាមីភរិយា ដ៏ផ្អែមល្ហែមមួយគូទៀតហើ រវាង តារាប្រុសស្រី លោក Pok Patsarakorn និង នាង Margie បន្ទាប់ពីចាប់ដៃគ្នាជា ប្ដីប្រពន្ធអស់រយៈពេលជិត ៣ឆ្នាំ ក៏បានធ្វើឲ្យហ្វេនៗជាច្រើន ធ្វើការតាមដាន ពីជីវិតរស់នៅដ៏មានសុភមង្គល ដែលសព្វថ្ងៃនេះ អ្នកទាំងពីរ ក៏មានចំណងស្នេហ៍ដ៏រឹងមាំ ដែលជាកូនភ្លោះប្រុស ស្រីដ៏គួរឲ្យស្រលាញ់ ផងដែរ។


ម៉្យាងវិញទៀត ថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះ ក៏នៅតែធ្វើឲ្យអ្នកគាំទ្រមាន សេចក្ដីរំភើបចំពោះ អ្នកទាំងពីរ បន្ទាប់ពីបានបង្ហោះរូបភាពដ៏ផ្អែមល្ហែម នៅលើបណ្ដាញសង្គម ជាមួយនឹងការកម្សាន្តជាលក្ខណៈគ្រួសារ ដោយនៅក្នុងនោះ អ្នកទាំងពីរបានបង្ហាញឲ្យឃើញពីកាយវិការយ៉ាងរ៉ូមែនទិក ខណៈដែលកំពុងតែឱបគ្នាយ៉ាងស្អិតរមួតនៅក្នុងអាងហែលទឹក ទៀតផង។


មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងហេតុការណ៍នេះ​ដែរ ហ្វេនៗ ព្រមទាំងមិត្តភក្តិរបស់អ្នកទាំងពីរ បានចូលមកផ្ដល់មតិយោបល់ សរសើរ ក៏ដូចជា ពេញចិត្តចំពោះភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ បើទោះបីជាបានរៀបការនឹងគ្នាអស់រយៈពេលយូរក៏ដោយ តែភាពផ្អែមល្ហែមនេះ មិនបានសាបសូន្យទៅណានោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply