នាវាដឹកយន្តហោះអាមេរិកគ្រាន់តែចាញ់រាសី អាតោហ៊ា ,ឆេះហ្មត់ ៤ថ្ងៃទើបរលត់ ខណៈមនុស្សរាប់សិបនាក់រ ង គ្រោះយ៉ាងខ្លោ ចផ្សា!

នៅទីបំផុតអគ្គី ភ័យត្រូវបានស្ថិតក្នុងការគ្រ ប់គ្រងហើយ ក្រោយពីបានឆា បឆេះក្នុងនាវាដឹកយន្តហោះច ម្បាំងអាមេរិក USS បុនហូម រីឆាដ ( USS Bonhomme Richard) អស់រយៈពេល ៤ថ្ងៃពេញតែម្តង គិតចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលានៅអាមេរិក)។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។ ជុំវិញជោគជ័យខាងលើនេះលោក ហ្វីលីព សូប៊ែក (Philip Sobeck) មេបញ្ជាការក្រុមប្រយុទ្ធទី៣ នៃនាវាដឹកយន្តហោះចម្បាំង USS Bonhomme Richard «ក្រុមជំនាញពន្លត់អគ្គីភ័យរបស់យើង កំពុងតែចុះទៅគ្រប់បន្ទប់ ដើម្បីឲ្យច្បាស់លាស់ថា ភ្លើងពិតជារលត់ទាំងស្រុង។

លុះត្រាតែអ្វីៗគ្រប់យ៉ាងទាំងអស់ ត្រូវបានបញ្ជាក់ថា ស្ថិតនៅក្នុងការគ្រប់គ្រង នោះទើបយើងអាចបើកការស៊ើបអង្កេត រកមូលហេតុដែលបានបង្កអគ្គីភ័យនេះបាន»។ លោក Philip Sobeck បានគូសបញ្ជាក់ទៀតថា «យើងមិនបានដឹងអំពីចំណុចដំបូងដែលអគ្គី ភ័យបានចាប់ផ្តើមនោះឡើយ។ យើងក៏មិនទាន់ដឹងថា តើវាបានបង្កការខូចខាត ក្នុងកម្រិតណានៅឡើយដែរ។

ដូច្នេះវាហាក់ដូចជាលឿនពេក នៅក្នុងនិយាយអំពីអនាគត ថានឹងត្រូវធ្វើបែបណាចំពោះនាវាមួយនេះ។ យើងមិនអាចសន្មត់អ្វីមួយបានទេ លុះត្រាណាតែការស៊ើបអង្កេត ត្រូវបានធ្វើឡើងសិន»។

គួរបញ្ជាក់ថា មនុស្សសរុប ៦៣នាក់បានទទួលរងរ បួសក្នុងនោះ៤០នាក់ជានាវិក និង២៣នាក់ជាជនស៊ីវិល ដែលពួកគេសុទ្ធសឹងតែជាក្រុមអ្នកប្រឹងប្រែងនៅក្នុងការជួយសង្គ្រោះនាវាUSS Bonhomme Richard។

បើតាមមេបញ្ជាការនៃកងទ័ពជើងទឹកអាមេរិក ប្រចាំទីក្រុងសានឌីហ្គោ ឧទ្ធម្ភាគចក្រដឹកទឹកបានធ្វើសកម្មភាពសរុបជាង ១,៥០០លើក ដើម្បីដឹកនាំទឹកមកស្រោចលើនាវាដែលឆា បឆេះខណៈរថយន្តពន្លត់ និងទូកបាញ់ទឹកបានចូលរួមសកម្មភាពពន្លត់ រហូតដល់ស្ថានការណ៍ត្រូវបានគ្រ ប់គ្រង ៕

Leave a Reply