មិត្តជប៉ុនអើយ! តាំងពីដើមខែកក្កដា មានភ្លៀងធ្លាក់ខ្លាំងគឺជាកម្រិតមួយខ្ពស់បំផុតក្នុងរយៈពេលជិត ២០ឆ្នាំ ចុងក្រោយ…

ទីភ្នាក់ងាររុករកអវកាសជប៉ុនបាននិយាយថា ការវិភាគរបស់ខ្លួនលើទិន្នន័យដែលប្រមូលដោយផ្កាយរណប ដែលបានបង្ហាញពីការបំផ្លិចបំផ្លាញមួយផ្នែកធំនៅភាគខាងលិចប្រទេសជប៉ុន ដែលបង្កដោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានោះ

ត្រូវបានគេដឹងថា​ ជាគ្រោះទឹកជំនន់ក្នុងកម្រិតខ្ពស់បំផុតមួយ ក្នុងរយៈពេល​ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ទីភ្នាក់ងារបាននិយាយថា ជំនន់ទឹកភ្លៀងក្នុងរយៈពេល ៧ ថ្ងៃដំបូង នៃខែកក្កដា នៅកោះ Kyushu និងផ្នែកខ្លះនៃតំបន់ Chugoku និង Shikoku បានឡើងដល់កម្ពស់ខ្ពស់បំផុតក្នុងរយៈពេលជិត ២០ឆ្នាំ ចុងក្រោយនេះ។

ទីភ្នាក់ងារនិយាយថា ភ្លៀងធ្លាក់ពេញមួយសប្តាហ៍នេះគឺបណ្តាលមកពីបរិមាណសំណើមដ៏ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានគេសង្កេតឃើញកាលពីដើមខែកក្កដា លើសមុទ្រចិនខាងកើតភាគនិរតីនៃតំបន់ Kyushu ។

ទឹកភ្លៀងសរុបដែលបានកត់ត្រានៅទីតាំងត្រួតពិនិត្យចំនួន ៩៦៤ របស់ទីភ្នាក់ងារទូទាំងប្រទេសក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែកក្កដា មានដល់ ២០៨,៣០៨ មីលីម៉ែត្រ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨២។

ភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិត ៥០ មីលីម៉ែត្រ ក្នុងមួយម៉ោង ត្រូវបានកត់ត្រារហូតដល់ទៅ ៨២ដង ក្នុងកំឡុងពេលនោះ ដែលវាក៏ជាកំណត់ត្រាខ្ពស់ផងដែរ។ ទីភ្នាក់ងារបានព្រមានថា ភ្លៀងធ្លាក់គឺនៅតែមានសកម្មភាពនៅភាគខាងត្បូងនៃប្រទេសជប៉ុន ហើយវាអាចនាំមកនូវភ្លៀងធ្លាក់ខ្លាំងកាន់តែច្រើនមកប្រទេសនេះនៅប៉ុន្មានថ្ងៃខាងមុខទៀត៕ប្រភព៖ NHK

Leave a Reply