ពិតមិនធម្មតា!COVID-19នៅអាមេរិកកើនឡើងដល់ ៣លាននាក់ការស្លាប់កើនដល់ជាង…

គិតត្រឹមរយៈពេល ៥ថ្ងៃ ដំបូងនៅក្នុងខែកក្កដានេះ សហរដ្ឋអាមេរិកបានរាយការណ៍ថា ខ្លួនរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៥០,០០០ ករណី នៅទូទាំងប្រទេស។ រដ្ឋផ្លរីដាត្រូវបានគេមើលឃើញថា មានការកើនឡើងករណី ២ដង ក្នុងរយៈចុងក្រោយនេះ ខណៈមានករណីថ្មីចំនួន ១១,៤០០០ ករណី គិតត្រឹមថ្ងៃទី០៤ ខែកក្កដាតែមួយ។

អភិបាលរដ្ឋផ្លរីដាលោក Ron DeSantis បានសន្មតថា ភាគច្រើននៃករណីនេះបានកើតឡើងចំពោះពលរដ្ឋវ័យក្មេង ដែលមានអាយុចន្លោះពី ១៥ ទៅ ៤៤ឆ្នាំ។ ការផ្ទុះឡើងនាពេលថ្មីៗនេះបានធ្វើឱ្យករណី COVID-19 នៅអាមេរិកកើនឡើងដល់ ៣លាននាក់ ដែលឈរនៅលើគេក្នុងតារាង គ្មាននរណាវ៉ាដាច់នោះទេ។

សហរដ្ឋអាមេរិកក៏បានមើលឃើញថា មានការស្លាប់ច្រើនជាង ១៣២,០០០ ករណី ដែលទាក់ទងនឹងជំងឺ COVID-19 ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងថែមទៀត នៅពេលដែលរដ្ឋនានាកំពុងព្យាយាមកាត់បន្ថយការរីករាលដាលនៃវីរុសនេះ។

ជនជាតិអាមេរិកត្រូវបានហាមឃាត់មិនឱ្យចូលទៅសហភាពអឺរ៉ុប ដោយសារសហរដ្ឋអាមេរិកនៅតែបន្ដមានករណី មិនអាចចាត់ចូលជាប្រទេសមានសុវត្ថិភាព នៅក្នុងបញ្ជីដែលរៀបចំដោយសហភាពអឺរ៉ុបផ្ទាល់។ ចំណែកករណីនៅទូទាំងពិភពលោកពេលនេះក៏ក្បែរនឹង ១២លាននាក់ ហើយដែរ ខណៈការស្លាប់សរុបមានជាង ៥៤០,០០០នាក់៕

Leave a Reply