គួរអោយចង់ទៅលេងណាស់! លោក ម៉ាដូណាបានបង្ហាញឆ្នេរអូរឈើទាល ស្រស់ស្អាត រីឯតំលៃបន្ទប់គេងវិញ ដូចពីមុនទៀត ជាពិសេសបានសរសើរ ឯកឧត្តម គួច ចំរើន កប់ៗមាត់ថា (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាពហុជំនាញ ពូកែនិយាយ គឺ លោក ម៉ាដូណា នោះ។ មកទល់ពេលនេះប្រជាប្រិយរបស់លោក នៅតែទាក់បេះដូងប្រិយមិត្ត ដដែល តាមរយៈការបង្ហាញសមត្ថភាព ដ៏លេចធ្លោ និងប្លែកៗ កាលពីពេលកន្លងទៅ។


ដោយឡែកនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ នេះ គេឃើញលោក មានដំណើរកម្សាន្តមួយ ទៅដល់ខេត្តព្រះសីហនុហើយ ព្រមទាំងបានលើកសរសើរ នូវពាក្យដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា ៖


«កំពង់សោមខ្ញុំអើយ ស្រស់ស្អាតណាស់ ឆ្នេរអូរឈើទាល ពិតជាគោរពស្រលាញ់ លោកពូ គួច ចំរើន ណាស់ តំលៃបន្ទប់គេងដូចពីមុន តែ15$/20$/25$ទេ បងប្អូន តោះទៅកំសាន្តទាំងអស់គ្នា និយាយខុសឆ្គងត្រង់ណា សូមករុណា អនុគ្រោះផង។ ដោយក្តីគោរពជួយចែករំលែកផងណា ដើម្បីឃើញពីសោភ័ណភាព


ទីរួមខេត្តកំពង់សោម ដល់ស្រល់ស្អាតរបស់យើង»។តោះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដែលលោកបានរៀបរាប់បញ្ជាក់បន្ថែមពីខេត្តមួយនេះទាំងអស់គ្នាខាងក្រោមនេះ។ប្រភព៖khnewspost


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply