ប្រពន្ធនាយ ចយ និយាយបែបនេះ ក្រោយរៀបការបាន២ឆ្នាំ…

ភ្នំពេញ៖ ជីវិតគូរបស់ តារាកំប្លែងប្រុស នាយ ចយ តែងតែត្រូវបានគេចាប់អារម្មណ៍ និងតាមដានជាងគេ ព្រោះគេបារម្ភ ខ្លាចជីវិតរបស់លោក ជួបរឿងមិនប្រក្រតី តែគ្រប់យ៉ាង ពួកគេ កាន់តែមានជីវិតល្អប្រសើរ និងមានសុភមង្គល ជាងមុន ក្រោយរៀបការរួច ២ឆ្នាំមកនេះ។

ជាពិសេស ពួកគេ ក៏មានកូនទុកជាចំណងដៃ និងជាកាដូប្រចាំជីវិត របស់ពួកគេ ប្រៀបដូចជាគ្រាប់ពេជ្រ ដោយមិនអាចកាត់ថ្លៃបានយ៉ាងដូច្នោះដែរ ហើយមិនតែប៉ុណ្ណោះ កូនប្រុសរបស់នាយចយ ក៏មានមុខមាត់គួរឲ្យស្រលាញ់ ជាមួយនឹងកែវភ្នែកធំៗទៀតផង។

អ្វីដែលសំខាន់ជាងនេះ តាំងពីពួកគេ មានកូនមួយ គាប់ចិន្តារួចមក ជីវិតគូរបស់ពួកគេ ក៏រឹតតែមានក្តីសុខ ខណៈតារាផ្សេងៗ ជួបរឿងរកាំរកូសមិនតិចទេ ក្រោយរៀបការ​ឬមានគ្រួសារ យ៉ាងដូច្នេះ តែសម្រាប់នាយ ចយ និងភរិយា កាន់តែស្អិតរមួយ និងផ្អែមល្ហែមលើសដើម។

ជាមួយគ្នានោះដែរ ភរិយានាយចយ ក៏បានបង្ហោះសារ យ៉ាងមានអត្ថន័យមួយ ក្រោយពីរួមរស់ជាមួយនឹង ស្វាមី អស់រយៈពេលច្រើនឆ្នាំ ដោយក្នុងនោះ នាងបានសរសេរសារថា៖ មិនដែលស្រលាញ់អ្នកណាដោយសារឋានៈ ឬលុយកាក់ ប៉ុន្តែបើស្រលាញ់គឺស្រលាញ់ដោយសារទឹកចិត្តស្រលាញ់

ចេះមើលថែយកចិត្តទុកដាក់នឹងគ្នា និងព្រមទទួលយកចរិតពិតរបស់គ្នា លុយកាក់បើខ្វះខាតអាចជួយគ្នារកបាន សុំត្រឹមតែស្មោះត្រង់ទាំងនៅមុខ និងក្រោយខ្នងក៏គ្រប់គ្រាន់យ៉ាងណាមិញ​ សាររបស់អ្នកនាង បានបង្ហាញឲ្យឃើញថា ភរិយារបស់នាយចយ ស្រលាញ់លោក ដោយមិនខ្វល់មុខមាត់ ឋានៈ លុយកាក់នោះទេ គឺអ្នកនាង ស្រលាញ់លោក ជាលោក៕

Leave a Reply