ស្ងាត់ៗភរិយា រិន សាវ៉េត ត្រលប់ទៅបារំាងទាំងពពោះជិតគ្រប់ខែ…

ថ្មីៗនេះភរិយារបស់តារាចម្រៀង រិន សាវ៉េត បានត្រលប់ទៅប្រទេសបារាំងវិញក្រោយពីនាងបានស្នាក់នៅក្នុងស្រុកខ្មែររយៈពេលជាច្រើនខែ តាំងពីរៀបមង្គលការមក ប៉ុន្តែតារាចម្រៀង រិន សាវ៉េត មិនបានរួមដំណើរជាមួយភរិយានោះទេ ។

បើគិតមកដល់ពេលនេះភរិយារបស់ រិន សាវ៉េត ពពោះកូនប្រមាណជាជិត ៧ ខែហើយ ដែលកូនក្នុងផ្ទៃគឺជាកូនប្រុស ហើយទោះមិនបានទៅបារាំងរួមជាមួយភរិយាក្តី ប៉ុន្តែលោក រិន សាវ៉េត បានរកឈ្មោះដាក់ឱ្យកូនរួចហើយថា ម៉ារីអ៊ី ។ ពេលនេះភរិយារបស់ រិន សាវ៉េត បានត្រលប់ទៅប្រទេសបារាំងហើយ តាំងពីដើមខែកក្កដាកន្លងមក ។

ក្នុងនោះគេមិនទាន់ដឹងថាតើលោក រិន សាវ៉េត នឹងចាកចេញទៅរស់នៅតាមភរិយានៅប្រទេសបារំាងឬបែបណាឡើយ ប៉ុន្តែកន្លងមកតារាចម្រៀង រិន សាវ៉េត ធ្លាប់ប្រាប់ថា លោកមិនមានគម្រោងចាកចេញទៅរស់នៅប្រទេសបារាំងតាមភរិយាទេ ដោយឡែកភរិយារបស់លោកក៏យល់ស្របដែរ ព្រោះនាងក៏មានមុខរបរនៅក្នុងស្រុកផងដែរ ។

ស្របពេលតារាចម្រៀងវ័យក្មេងរីកព្រោងព្រាត រិន សាវ៉េត ហាក់មិនសូវមានឈ្មោះបោះសំឡេងដូចមុនឡើយ សូម្បីតែសកម្មភាពថ្មីៗនៅក្នុងសិល្បៈក៏មិនមានដែរ ប៉ុន្តែយ៉ាងណាពេលនេះតារាចម្រៀងរូបនេះលែងមានជីវិតកម្សត់ដូចមុនហើយ ដោយបច្ចុប្បន្នលោកក៏មានភរិយា និង ត្រៀមខ្លួនទទួលសមាជិកថ្មីផងដែរ ៕

Leave a Reply