មិននឹកស្មានថា ត្រឹមតែរយៈពេល ៧ខែ តន់ ចន្ទសីម៉ា ចេញបទចម្រៀងថ្មីៗបានរហូតដល់…

ភ្នំពេញ៖ តារាចម្រៀងសំឡេងស្អកស្រែកបានខ្ពស់ តន់ ចន្ទសីម៉ា ដែលជាអតីតបេក្ខភាពមួយរូបក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ បានប្រែក្លាយខ្លួនទៅជាតារាចម្រៀងល្បីល្បាញខ្លាំងមួយរំពេចនាឆ្នាំ ២០២០ នេះ បន្ទាប់ពីកញ្ញាបានឈានជើងចូលច្រៀងក្នុងផលិតកម្ម Galaxy Navatra។

សូមរំឭកផងដែរថា ស្រីស្រស់ តន់ ចន្ទសីម៉ា ចេញបទចម្រៀងដំបូងក្នុងផលិតកម្មមានចំណងជើងថា “បើមិនស្មោះស្រលាញ់គ្នារកងាប់អី” នាពាក់កណ្តាលឆ្នាំ ២០១៩ បន្ទាប់មកទៀតក៏ចេញបទចម្រៀង “យល់ច្រឡំថាគេស្រលាញ់យើង” និងបទ “គេនោះជាស្រីកាប់ដាវ” ដែលសុទ្ធសឹងតែជាបទល្បីៗមានអ្នកទស្សនាលើយូធូបរាប់លាន View ទាំងបីបទតែម្តង។

ឆ្លងកាត់នឹងភាពជោគជ័យនៃការគាំទ្រយ៉ាងច្រើនពីមហាជន ផលិតកម្ម Galaxy Navatra ក៏បានបន្តចេញបទចម្រៀងល្អៗយ៉ាងសម្រិតសម្រាំងសម្រាប់កញ្ញា តន់ ចន្ទសីម៉ា ចេញជាបន្តបន្ទាប់គិតចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះ។

ជាក់ស្តែងគ្រាន់តែឆ្លងចូលដើមឆ្នាំថ្មីភ្លាម បទចម្រៀង “ឡានសារ៉ែន” ក៏បានក្លាយទៅជាបទផ្ទុះប្រចាំ ឆានែលរបស់ផលិតកម្មដែលមានអ្នកទស្សនារហូតដល់ជាង 22M ។ ក្រោយៗមកទៀតអតីតកូនក្រុមអ្នកនាង ឱក សុគន្ធកញ្ញា រូបនេះនៅតែបន្តចេញបទចម្រៀងគ្រប់រសជាតិជូនអ្នកគាំទ្រជាបន្តបន្ទាប់បានរហូតដល់ ៤០បទ គិតមកត្រឹមខែកក្កដា នាឆ្នាំ​ ២០២០ នេះ។

ទាំងនេះបញ្ជាក់ឱ្យឃើញថា ត្បិត តែមិនធ្លាប់បានទទួលជោគជ័យនៅក្នុងការប្រឡងចម្រៀងពីមុនៗដូចជាកម្មវិធី សំនៀងចែងចាំង និងកម្មវិធី The Voice Cambodia ក្តី ប៉ុន្តែសមត្ថភាព បូករួមនឹងឱកាសដែល សីម៉ា ទទួលបានពេលនេះ អាចរាប់បានថា ជាភាពជោគជ័យរបស់នាងមួយផ្នែកហើយនៅក្នុងវិស័យសិល្បៈមួយនេះ

Leave a Reply