អីយ៉ា អ្នកនាង ម៉េង កែវពេជ្ជតា ថតប៉ុន្មានប៉ុស្តិ៍​ នេះស្អាតទាក់ភ្នែកដល់ហើយ ថែមទាំងភ្ជាប់សារ គួរឲ្យចាប់អារម្មណ៍ មួយឃ្លាថា…

បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ស្គាល់ជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញខ្លាំង នៅក្នុងប្រទេសកម្ពុជាយើង គឺ អ្នកនាង ម៉េង កែវពេជ្ជតា ។ ហើយបទជាច្រើនរបស់តារារូបនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល ស្តាប់មិនចេះធុញទ្រាន់ឡើយ ។


ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ គេឃើញអ្នកនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង ព្រមទាំងភ្ជាប់សារខ្លីមួយ ដ៏មានន័យថា “មិនក្មេងទេ​ ! ក៏មិនទាន់សែក្រាស់ដែរ​ 14.07.2020​ Before get to studio”។


ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចូល comment ក្នុងផុសមួយនេះថា ៖ សូមមានសម្រស់ក្មេងជាងវ័យណាក្មួយស្រី, ពូកែ ឆ្លាត ស្អាត ថ្លៃថ្នូរ, ស្អាតខ្លាំងណាស់បងស្រីអើយ, សម្រស់មិនប្រែទេ ព្រមទាំងនៅមាន comment សរសើរពីសម្រស់តារារូបនេះជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗទាំងអស់គ្នា ៖

Leave a Reply