លើកនេះ គង់ សុជាតិ និង ជា វិបុល កាន់តែរឹតចំណងស្នេហ៍ផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យ…

មិនមានជាការចៃដន្យទេចុងក្រោយនេះពិធីការនី គង់ សុជាតិ និង លោក ជា វិបុល បានបណ្តើរគ្នាទៅលម្ហែនៅតំបន់ទេសចរណ៍នានានៅក្នុងស្រុកជាច្រើន រួមជាមួយនឹងការបង្ហោះរូបភាព និង សារយ៉ាងផ្អែមល្ហែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងនោះទេ ។


ស្របពេលការងារសិល្បៈមិនសូវមមាញឹក និង ដើម្បីរឹតចំណងអាពាហ៍ពាហ៍រយៈពេលជិត ៧ ឆ្នាំឱ្យបានរឹងមាំ ក្រោយពីលេចឮថាមានភាគីទីបីចូលជ្រៀតជ្រែកនោះពេលនេះ គង់ សុជាតិ និង លោក ជា វិបុល បានបណ្តើរគ្នាទៅកម្សាន្តនៅតាមបណ្តាខេត្តជាច្រើន ។


បើទោះមានវ័យជ្រេបន្តិចមែន តែបើនិយាយពីស្ទីលនៃការតែងខ្លួននិង ថតរូបរបស់ស្វាមីភរិយាអ្នកសិល្បៈមួយគូនេះវិញ ពិតជាស៊ីអារម្មណ៍ និង ស្អិតល្មួតមិនចាញ់គូស្នេហ៍យុវវ័យថ្មីថ្មោងឡើយ ។


មិនតែប៉ុណ្ណោះអ្នកនាង គង់ សុជាតិ បានបង្ហោះសារដែលមានអត្ថន័យភ្ជាប់ជាមួយថា «ស្វាមីភរិយា ជាពាក្យដែលពេញដោយសេចក្តីថ្លៃថ្នូរ ជាពាក្យដែលពេញពោរដោយក្តីគោរពស្រឡាញ់… អរគុណដែលកាន់ដៃអូនមកដល់ពេលនេះទីនេះ ទោះបីវាមិនល្អដូចគេតែវាជាសេចក្តីពេញចិត្តរបស់យើង»


ការលើកឡើងរបស់ គង់ សុជាតិ ធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ និង កាត់យល់ថាចំណងស្នេហ៍របស់អ្នកទាំងពីរវិលមកធម្មតាវិញហើយក្រោយពីជួបព្យុះភ្លៀងមួយរយៈមក ។


បើនិយាយពីការងារសិល្បៈបើទោះបីរយាលច្រើននៅក្នុងកម្មវិធីធំៗក៏ពិតមែនតែពេលនេះ គង់ សុជាតិ និង ជា វិបុល បានលេចមុខរួមគ្នានៅក្នុងកម្មវិធីមួយចំនួននៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស ៕

Leave a Reply