ផ្ទុះការសរសើរភាពល្អល្អះ ស្អាតប្រណីត នៃចម្លាក់លៀនជាប់ជញ្ជាំងវិហារវត្តខ្មែរមួយ នៅខេត្តព្រះសីហនុ

បើនិយាយពីចម្លាក់ខ្មែរ ត្រូវបានគេចែកចេញជា ៣ ប្រភេទ ដូចជា ចម្លាក់លិប ចម្លាក់លៀន និង ចម្លាក់លោត ដែលចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈពិសេស បែបផែន និង ភាពស្រស់ស្អាតផ្សេងៗគ្នា តាមស្នាដៃជាងចម្លាក់ ។


ជាក់ស្តែងមានការចាប់អារម្មណ៍មួយបានផ្ទុះឡើងក្នុងស្រទាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជានាពេលថ្មីៗនេះ បន្ទាប់ពីពួកគេបានឃើញរូបភាពនៃចម្លាក់យ៉ាងល្អប្រណីតជាច្រើនផ្ទាំងបានចរាចរលើបណ្តាញសង្គម ដែលចម្លាក់នោះត្រូវបានគេស្គាល់ថាជាប្រភេទចម្លាក់លៀន ដែលឆ្លាក់ដោយស្នាដៃកូនខ្មែរ ។


បើតាមទំព័រហ្វេសប៊ុកឈ្មោះ អេង សំអាត បានបង្ហាញថា រូបចម្លាក់ដែលកំពុងទទួលការចាប់អារម្មណ៍នេះ គឺជារូបចម្លាក់ដែលឆ្លាក់ជាប់ជញ្ជាំងវិហារវត្តឥន្ទញាណ ហៅវត្តក្រោម ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយចម្លាក់នេះទៀតសោតគឺជាស្នាដៃរបស់លោកផ្ទាល់ដែលជាចម្លាក់ផងដែរ ។


ដោយសារមានលក្ខណៈស្រស់ស្អាត ល្អល្អះ និង ប្រណីតបំផុតនោះ ចម្លាក់លៀនដែលបង្ហាញពីរឿងរ៉ាវក្នុងព្រះពុទ្ធសាសនានៅវត្តឥន្ទញាណ ហៅវត្តក្រោម នេះដែរ បានក្លាយជាចំណាប់អារម្មណ៍ថ្មីក្នុងស្រទាប់មហាជន ក្នុងនោះក៏មានការលើសរសើរដល់ជាចម្លាក់ និង ព្រះសង្ឃនៃវត្តខាងលើដែលបានច្នៃប្រឌិតឱ្យមានចម្លាក់បែបនេះនៅជាប់ជញ្ជាំងវត្តខ្មែរយើងដូច្នេះ ៕

Leave a Reply