អាគាំងខ្ច ប់ហើយ! ចិនបើកទីលានស​ ង្គ្រាមទៅលើក្រុមអាមេរិក ជុំវិញការលក់អា វុធទៅឲ្យតៃវ៉ាន់ តាមរយះ

ក្រសួងការបរទេសចិន នៅថ្ងៃបានប្រកាសឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ ទណ្ឌកម្មប្រ ឆាំងក្រុមហ៊ុនផលិតស ព្វាអាវុធ ដ៏ល្បីល្បាញមួយរបស់អាមេរិកគឺ ឡុកឃីដម៉ាទីន (Lockheed Martin) ដើម្បីឆ្លើយតបនឹងកិច្ចព្រមព្រៀងចុងក្រោយ នៃការលក់អា វុធទៅឲ្យកោះតៃវ៉ាន់។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សហរដ្ឋអាមេរិកបានយល់ព្រមជាផ្លូវការ ក្នុងការជួយអភិវឌ្ឍសមត្ថភាពគ្រា ប់មីស៊ីលផាទ្រីយ៉ូត (Patriot) សម្រាប់វា យប្រ ហារពីផ្ទៃដីទៅលើអាកាស ឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ ៦២០លានដុល្លាអាមេរិក ខណៈពេលដែលក្រុមហ៊ុន Lockheed Martin គឺជាអ្នកម៉ៅការដ៏សំខាន់ នៅក្នុងកិច្ចព្រមព្រៀងលក់អា វុធខាងលើនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។

ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឲ្យភាគីចិនផ្ទុះកំ ហឹងជាខ្លាំង ដោយបានហៅសកម្មភាពនេះថា ជាការធ្វើឲ្យអន្តរាយដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ព្រោះកិច្ចព្រមព្រៀងលក់អា វុធជាមួយកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង គឺជាមូលហេតុដ៏សំខាន់បំផុតពីរយ៉ាង នៃភាពតា នតឹងរវាងទំនាក់ទំនងអាមេរិក-ចិន។

ទីក្រុងប៉េកាំងបានរិះគ ន់ខ្លាំងៗចំពោះ កិច្ចព្រមព្រៀងអា វុធរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយក្រុងតៃប៉ិ ដោយថែមទាំងបានគំ រាមដាក់ទ ណ្ឌកម្ម ជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនវិញ នៅតែបង្កើនសកម្មភាពកាន់តែខ្លាំងឡើងៗ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply