កាន់តែឡើងកូដហើយ! ទើបបើកហ្គារ៉ាស់លក់ឡានមិនទាន់បានប៉ុន្មានផងឥឡូវនេះ អ៊ីណូ បោះទុនរាប់លានដុល្លាដើម្បី…

ក្រុមអ្នកគាំទ្ររបស់លោកអ៊ីណូ មិនតិចទេ បានសរសើរថា លោកជោគជ័យក្នុងអាជីពមួយនេះ ជាពិសេសគឺបន្ទាប់ពីលោកពង្រីកមួយសាខាហើយមួយសាខាទៀត នៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ជិតរង្វង់មូល Camko City នារយៈពេលចុងក្រោយ។

នៅរយៈពេលចុងក្រោយ គេកត់សម្គាល់ថា តារាចម្រៀងសាន់ដេ អ៊ីណូ (Eno)មិនត្រឹមតែរក្សាបាននូវប្រជាប្រិយភាពក្នុងនាមជាតារាចម្រៀងប៉ុណ្ណោះទេ លោកក៏ជោគជ័យក្នុងអាជីវកម្មថ្មីក្រៅពីសិល្បៈ​ ជាអ្នកលក់ឡានផងដែរ។

ជាក់ស្ដែង​ ទីតាំងលក់ឡានរបស់លោក គឺបានពង្រីករហូតដល់៣កន្លែងធំៗ តែក្នុងរយៈពេលខ្លី ដោយបង្កើនដើមទុនរហូតដល់ខ្ទង់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ខុសពីតារាមួយចំនួនដែលគ្រាន់តែឈរឈ្មោះឲ្យកន្លែងល ក់ ឡាន ដើម្បីបង្ហាញថា ខ្លួនមានអាជីវកម្ម តែសម្រាប់តារាចម្រៀង អ៊ីណូ គឺមានភាគហ៊ុន៥០% នៅក្នុងមុខរបរធំមួយនេះ។

យានដ្ឋានលក់ឡានដែលគេឃើញលោកបណ្ដាក់ទុនទាំង៣នោះ រួមមាន ឃ្លាំងអ៊ែនជូលី អ៊ីណូ (ENO ) 399, ឃ្លាំងអ៊ែនជូលី អ៊ីណូ ( ENO) 2222 និងឃ្លាំង ហេង ជេម 2222 ដែលសុទ្ធតែជាឃ្លាំងធំៗនៅតាមបណ្ដោយមហាវិថីម៉ុងរិទ្ធី។

អាជីវកម្មរបស់លោកអ៊ីណូ បានក្លាយជាអាជីវកម្មប្រកួតប្រជែង មិនខុសពីប្រជា ប្រិយភាពរបស់លោកនៅក្នុងសិល្បៈនោះទេ ជាពិសេស បន្ទាប់ពីលោកឧស្សាហ៍លេចមុខ Live និងធ្វើប្រូម៉ូ ហ្សិ នជាញឹកញាប់ ដែលធ្វើឲ្យរង្គើក្នុងជំនួញលក់រថយន្តបង់រំលោះនៅកម្ពុជា។

ហេតុផលដែលលោកមានឱកាសក្លាយជាភាគហ៊ុនក្នុងអាជីវកម្មមួយនេះ គឺបន្ទាប់ពីលោក និងលោកជំទាវ ហេង បូដាន ត្រូវបានគេដឹងថា បានក្លាយជាដៃគូមុខជំនួញនឹងគ្នា។យ៉ាងណា លោក Eno បានបញ្ជាក់ថា លោកមិនបោះបង់អាជីពចម្រៀងនោះទេ ដោយក្រៅពីធ្វើបទចម្រៀងដើម្បីវាយលុកផ្ទាល់ខ្លួន

លោកក៏នៅតែនិពន្ធបទឲ្យតារាចម្រៀងមួយចំនួនចេញច្រៀ ងជាធម្មតា ដោយលោកអះអាងថា ថ្វីបើមុខជំនួញលក់ ឡានជោគជ័យខ្លាំងតែអាជីពចម្រៀង ក៏នៅតែរវល់ច្រើ នដែរ។ លោកក៏នឹងត្រៀមបញ្ចេញស្ទីលថ្មី និងត្រៀមបញ្ចេញបទសម្រាំងល្អៗចំនួន ក្រោយពីស្ថានភាពកូវីត-19 ស្ងប់ស្ងាត់ទាំងស្រុងនៅកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ៕

Leave a Reply