ឧកញ៉ាស្រុកខ្មែរមួយចំនួនសុំខ្មា ស់ហើយ! ពលរដ្ឋពិបាកអាស្រ័យផលក្នុងការធ្វើដំណើរ ឧកញ៉ាចិត្តធ ម៍ ឡេង ណាវ៉ាត្រា ជូនផ្លូវបេតុងតម្លៃជាង៩០ម៉ឺ​ នដុល្លារ ដើម្បីឲ្យពលរដ្ឋស្រួលធ្វើដំណើរ

(កំពង់ស្ពឺ)៖ ផ្លូវបេតុងដែលឧបត្ថមដោយក្រុមហ៊ុន Galaxy Navatra របស់ឧកញ៉ា ឡេងណាវ៉ាត្រា បានបើកការដ្ឋានសាងសង់ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីសំណាក់ប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋជាច្រើនបានចូលរួម។​


លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី បានឲ្យដឹងថា ដែលផ្លូវមានប្រវែង ៣៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រធ្វើពីបេតុង បានតភ្ជាប់ពីផ្លូវជាតិលេខ៣ ឆ្លងកាត់ភូមិចំនួន៤ មានភូមិក្រាំងទ្រា,ព្រៃទទឹង,ត្រពាំងស្លា,ឬស្សី ស្ថិតក្នុងឃុំព្រះនិព្ធាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចចំណាយទឹកប្រាក់សរុបប្រម៉ាណជាង ៩០មុឺនដុល្លារក្នុងការសាងសង់ ។


លោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺបានថ្លែងក្នុងឱកាសសម្ពោធបើកការដ្ឋាននោះថា ការទទួលបានផ្លូវមួយខ្សែនេះបានបង្ហាញយ៉ាងច្បាស់ថាយើងមានដង្ហើមសេដ្ឋកិច្ចថ្មីបន្ថែមជូនបងប្អូនប្រជាកសិករក្នុងមូលដ្ឋាន ដោយយើងបានទទួលផលពីការដឹកជញ្ជូនកសិផល តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ បានយ៉ាងឆាប់រហ័ស ការចំណយផ្សេងៗត្រូវបានកាត់បន្ថយ។
. . . 400w" sizes="(max-width: 1280px) 100vw, 1280px" />


លោកអភិបាលខេត្តបានបញ្ជាក់ថា កត្តាចាំបាច់នៃការអភិវឌ្ឍន៍ប្រទេសដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏ឈ្លាសវៃគឺត្រូវតែមានផ្លូវជាមុន ដើម្បីតភ្ជាប់សេដ្ឋកិច្ចជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិននិយោគផងដែរ៕

Leave a Reply