ថ្មីចែស! នៅចាំស្នេហាខុសវ័យនេះទេ ពេលនេះភរិយាបង្ហោះសារអួតប្តីខ្លួន យ៉ាងខ្លីថា…

ប្រិយមិត្តខ្លះប្រហែលជានៅចាំ ស្នេហាខុសវ័យដែលល្បីពេញបណ្តាញសង្គមហ៊្វេសបុក រវាងកូនក្រមុំវ័យក្មេង ប៉ះលោកតា ដែលអ្នកខ្លះយល់ច្រឡំថារៀបការដើម្បីទ្រព្យ តែការពិតផ្ទុយស្រឡះក្រោយពីឃើញបែបនេះ។


ជាក់ស្ដែង ក្រោយរៀបការបានប៉ុន្មានឆ្នាំមកនេះ នារីដែលជាភរិយា បុរសវ័យចំណាស់រូបនោះ បានបង្ហោះសារអួតពីអតចរិតស្វាមី និងជីវិតប្ដីប្រពន្ធខ្លួនយ៉ាងដូច្នេះថា៖«ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន បង្រៀនអូនឲ្យស្គាល់ពី


បុព្វហេតុនៃការរស់ អូនសែនពេញចិត្តដែលបានក្លាយជាដៃគូជីវិតដើរួមផ្លូវជាមួយបង ទាំងដឹងថាផ្លូវនោះវាពិបាកក៏ដោយ តែអូនក៏ពេញចិត្តនឹងទទួលព្រោះអូនដឹងថាដៃគូជីវិតរបស់អូនជាមនុស្ស ល្អ និង


មានគុណតម្លៃគ្រប់គ្រាន់សម្រាប់ឲ្យអូនតស៊ូជាមួយបាន។ ទោះបីយើងគ្មានគ្រប់យ៉ាងតែអ្វីដែលយើងមាន គឺយើងមានចិត្តនឹងតស៊ូជាមួយគ្នា ស្គាល់ជីវិតថាតើយើងចង់បានអ្វី? អូនសែនស្ដាយដែលអូនមិន


អាចឈឺជំនួសបង អូនចង់ឃើញបងមានសុខភាពល្អ អ្វីដែលអូនចង់បាននឹងប្រាថ្នារាល់ថ្ងៃសុំឲ្យបងបានស្ថិតនៅជាមួយរហូតទៅ។ អូនស្រលាញ់បងណាស់ ប្ដីសម្លាញ់ (ផ្ទះ លុយកាក់ ) យើងគ្មាន


ឡើយ តែអ្វីដែលប្ដីសម្រេចថាល្អ គឺអូនទទួលស្គាល់គ្រប់យ៉ាង ព្រោះអ្វីដែលជាភាពត្រឹមត្រូវគឺបងតែងជ្រុមជ្រែងជានិច្ច អូននឹងរួមផ្លូវជីវិតនេះជាមួយបង។»៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply