ចៃដន្យណាស់ ក្រោយបែកគ្នា សុផា លីនដា និង នៅ ស៊ីនឿន មានគូថ្មីជាអ្នករស់នៅអាមេរិកដូចគ្នា…

ពិតជាចៃដន្យណាស់ក្រោយចែកផ្លូវគ្នាមួយរយៈ ពេលនេះទាំង សុផា លីនដា និង អតីតគូស្នេហ៍ នៅ ស៊ីនឿន មានដៃគូថ្មីរៀងខ្លួន តែអ្វីដែលចាប់អារម្មណ៍ដៃគូថ្មីរបស់ពួកគេសុទ្ធតែជាអ្នករស់នៅបរទេសដូចគ្នា ។

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីតារាសម្តែង និង ម៉ូដែលរូបស្រស់សិចស៊ី សុផា លីនដា បានបង្ហាញមុខគូស្នេហ៍ថ្មី ដែលជាបុរសមានរូបរាងសង្ហា និង មានសាក់ពេញខ្លួនវ័យប្រមាណជាង ៣០ ឆ្នាំ ហើយពេលនេះពួកគេក៏បានបោះទុនរួមគ្នាបង្កើតជាហាង «ខ្ទះពុះ» ដោយមានគូស្នេហ៍ជាចុងភៅ និង មើលការខុសត្រូវនៅទីនោះ ។

ក្នុងនោះក៏មានការបង្ហើបថាគូស្នេហ៍របស់ សុផា លីនដា គឺជាអ្នករស់នៅសហរដ្ឋអាមេរិកផងដែរ ។ បើតាមគម្រោងពួកគេក៏ត្រៀមដឹកដៃគ្នាចូលរោងជ័យទៀតផង ។ មានការបង្ហើបថាអ្នកទាំងពីរបានដឹកដៃគ្នាទៅថត Pre Wedding រួចហើយ បើទោះបីពួកគេទើបស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាបីខែក៏ដោយ ។

ក្នុងនោះក៏មានការលាន់មាត់ថា ពិតជាមិនធម្មតាមែនក្រោយចែកផ្លូវជាមួយអតីតតារាចម្រៀងហង្សមាស តារាស្រី សុផា លីនដា ក៏រកបានអ្នកស្អំបេះដូងថ្មីជាអណិកជនរស់នៅសហរដ្ឋអាមេរិកមិនចាញ់លោក នៅ ស៊ីនឿន ឡើយ។

គ្រាន់តែពេលនេះលោក នៅ ស៊ីនឿន មិនទាន់ចូលរោងការតាមប្រពៃណីខ្មែរក្រោយភ្ជាប់ពាក្យជាមួយស្រីស្អាតជាអ្នករស់នៅសហរដ្ឋអាមេរិកកាលពីចុងខែធ្នូឆ្នាំ ២០១៨ ។ រង់ចាំមើលថាតើពីរគូនេះមួយណាចូលរោងជ័យមុន ៕


-នៅ ស៊ីនឿន និង គូស្នេហ៍ថ្មី

Leave a Reply