ភ្នំពេញ ៖ មហាជនកំពុងដាក់ការសង្ស័យរឿងរ៉ាវដែលបានកើតឡើងចំពោះ សុន ស្រីពេជ្រ ក្នុងពេលសម្រាលកញនប្រុសកាលពីពេលថ្មីៗនេះ បន្ទាប់ពីតារាស្រគត់ស្រគំរូបនេះបង្ហោះសារ ផ្ដោះផ្ដងប្លែកៗ ដែលហាក់មិនសប្បាយក្នុងផ្លូវចិត្ត ដែលប្រការនេះបានក្លាយជា ប្រធានបទមួយសង្ស័យពីការប្រេះឆាជាមួយស្វាមី បើទោះបីជាចម្រៀងរូបនេះនៅមិនទាន់ទម្លាយ អោយច្បាស់នៅឡើយ។
នៅមិនទាន់មានអ្នកណា មួយ ហ៊ានសួរនាំបញ្ហា យ៉ាងណា របស់ សុន ស្រីពេជ្រនោះទេ ថារាល់ថ្ងៃនេះដួងចិត្ត របស់នាង ស្ថិតនៅលើ បញ្ហាអ្វីខ្លះ។ ចំណុចប្លែកៗ បានកើតឡើង ក្នុងនោះ ក្នុងអាក់ខោនហ្វេសបុក ផ្លូវការ របស់នាង មិនមានដាក់រូបស្វាមីជាមួយគ្នាឡើយប្រការមួយទៀត ការសម្រាល កូនប្រុស មុននេះ នាង សម្រេចដាក់ឈ្មោះ ជាត្រកូលរបស់នាង «ពេជ្រ វឌ្ឍនា» ជាការតាមដាន។
លើសពីនេះ ថ្ងៃសម្រាលកូន អវត្តមានស្វាមី ដែលភរិយា ប្តី ថ្ងៃសំខាន់ គឺឆ្លងទន្លេនេះហើយ ដែលមើលថែគ្នា ទោះរវល់បែបណា។ ចំណុចបន្តគឺ សកម្មភាពរូបថត បង្ហោះថ្មីៗចុងក្រោយ មិនសូវឃើញ ស្រីពេជ្រ ផ្តោតរូបជាមួយ ស្វាមី ក្រៅពីជាមួយក្រុមសាច់ញាតិ។
ជាការកត់សម្គាល់ ជីវិតស្វាមីភរិយា ថ្ងៃសម្រាលបុត្រ គឺជាថ្ងៃពិសេសណាស់ ដែលស្វាមីគ្រប់រូប ដាច់ខាតត្រូវតែផ្តល់កម្លាំងចិត្ត មើលថែភរិយា បើទោះបីជាមានកិច្ចការរវល់យ៉ាងណាក៏ដោយ ក៏ស្វាមីត្រូវតែនៅក្បែរភរិយា ដើម្បីលើកទឹកចិត្តពេលដែលភរិយាសម្រាល។
ប៉ុន្តែសម្រាប់តារាចម្រៀង សុន ស្រីពេជ្រ គេសង្កេតឃើញថា មិនឃើញស្វាមីរបស់នាងមកមើលថែឡើយ បើទោះបីជាសម្រាលហើយ ក៏នៅតែមិនឃើញវត្តមានស្វាមីនាងមកមើលដែរ។
អ្វីដែលធ្វើឲ្យមហាជនសង្ស័យថែមទៀតនោះ កូនប្រុសបណ្តូលចិត្តរបស់ សុន ស្រីពេជ្រ ដែលទើបនឹងសម្រាល កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា នោះ ត្រូវបានតារាចម្រៀងរូបនេះ សម្រេចមិនយកឈ្មោះត្រកូលស្វាមីមកដាក់ឲ្យកូនឡើយ ពោលគឺនាងសម្រេចដាក់ឈ្មោះ ជាត្រកូលរបស់នាង គឺ «ពេជ្រ វឌ្ឍនា» ដែលចំណុចនេះ រឹងតែធ្វើឲ្យគ្រប់គ្នាសង្ស័យកាន់តែខ្លាំង ពីរឿងប្រេះឆារបស់នាងជាមួយស្វាមី។
ទោះបីជា យ៉ាងណា មិនទាន់ប្រាកដជាក់ថា រឿងរ៉ាវស្នេហា ប្តីប្រពន្ធ របស់តារារូបនេះ វិវត្តន៍បែបណានោះទេ គ្រាន់តែជាការសន្និដ្ឋាន។ តារាចម្រៀង សុន ស្រីពេជ្រ ជាតារាចម្រៀង មាន សំឡេងល្អ ច្រៀង បានទាំងបុរាណ និងសម័យ។
កេរ្តិ៍ឈ្មោះនាង កាន់តែល្បីក្រោយពេល វាយលុកចម្រៀង ផ្នែកទេសចរណ៍ នៅកម្ពុជា។ ប៉ុន្តែមួយរយៈ ចុងក្រោយ នាទ្រនំផលិតកម្មថ្មី ហាក់មិនសូវឃើញ ចម្រៀងលេចធ្លោ ដូចពេល ពីមុន។
